ភ្នំពេញ ៖ បុរសម្នាក់ជាជនបរទេស ចូលម៉ាស្សាថាឱ្យស្រួលស្រណុកខ្លួន តែខុសបំណងស្រឡះ ពេលចេញមកវិញ ស្រែកផ្អើលឆោឡោ បន្ទាប់ពីក្រុមស្ត្រីម៉ាស្សាលួចលុយអស់ចំនួន២០០០ដុល្លារ បានសម្រេចគេចខ្លួនបាត់អស់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅផ្ទះម៉ាស្សាយុីហោ ម៉ាស្សា បែបបុរាណ ផ្ទះលេខ១៣៣E0 ផ្លូវព្រះសុីសុវត្តិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ មានបុរសជនបរទេសម្នាក់ ចូលទៅម៉ាស្សាសម្រួលសរសៃ នៅផ្ទះខាងលើ លុះរួចរាល់ហើយ ចេញមកវិញ ស្រាប់តែស្រែលផ្អើលឆោឡោ ថាបាត់លុយអស់ចំនួន២០០០ដុល្លា(ពីរពាន់ដុល្លារ) ។

បន្ទាប់ពីកើតមានរឿងបែបនេះនៅផ្ទះផ្សារ ជនរងគ្រោះ ចោទប្រកាន់ថា ស្ត្រីម៉ាស្សាបន្លំលួចលុយ ផ្អើលប្រជាពលរដ្ឋ ក្រុមស្ត្រីទាំងនោះនាំគ្នាគេចខ្លួនបាត់អស់ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅ ហៅនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ និងបន្តធ្វើការស្រាវជ្រាវ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.