ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចយកទៅបាត់ដោយសុវត្តិភាព ខណៈដែលម្ចាស់ដេកលង់លក់ រហូតដល់ព្រឹកឡើង ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះទើបឆោឡោ ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-5435 ម្ចាស់ឈ្មោះ លឿង សេរីវុធ មានទីលំនៅក្នុងចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

យោតាមកាមេរ៉ាសុវត្តិភាព ជនសង្ស័យធ្វើសកម្មភាពចូលលួចនៅវេលាម៉ោង២និង០៤នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ។ ក្រោយកើតហេតុ ជនរងគ្រោះ កាន់រូបថត ភិនភាគរថយន្ត ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយស្រាវជ្រាវ៕

អត្ថបទ៖តាតុងសែនជ័យ

Share.