នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្លិបបាល់ទះវិសាខា បានបញ្ចេញបញ្ជីឈ្មោះកីឡាករសរុប ១៣នាក់ (ខ្មែរ១០នាក់ និងបារាំង៣នាក់) ត្រៀមដើម្បីចូលរួមពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ឆ្នាំ២០២៤ នៅតៃវ៉ាន់។

បញ្ជីឈ្មោះរបស់ក្លិបបាល់ទះវិសាខា មានដូចជា៖

ក្នុងបញ្ជីឈ្មោះសមាជិករបស់ក្រុមបាល់ទះវិសាខា ឃើញថាមានវត្តមានកីឡាករ មឿន ម៉េងឡាយ, ធី ម៉េងហួង ត្រូវបានក្លិបវិសាខា ខ្ចីជើងពីក្រុមបាល់ទះក្រសួងមហាផ្ទៃ ខណៈកីឡាករ ចាន់ វាសនា ខ្ចីជើងពីក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រៅកីឡាករ៣រូបនោះ ក្លិបបាល់ទះវិសាខា ក៏បានប្រកាសពីសមាជិកថ្មីដែលជាកីឡាករបរទេស ៣រូបបន្ថែមទៀតផងដែរ ក្នុងនោះរូមមាន៖

ទី១. កីឡាករបារាំង Pierre Toledo អាយុ២០ឆ្នាំ មានកម្ពស់១.៩៧ម៉ែត្រ មកពីក្លិប Chaumont VB52 លីគបាល់ទះកំពូលបារាំង

ទី២. កីឡាករបារាំង Francois Rebeyrol អាយុ២៥ឆ្នាំ មានកម្ពស់២.០២ម៉ែត្រ មកពីក្លិប Nice Volleyball លីគបាល់ទះកំពូលបារាំង

ទី៣. កីឡាករបារាំង-អង់គ្លេស Thomas Gill អាយុ២៤ឆ្នាំ មានកម្ពស់ ១.៩៨ម៉ែត្រ មកពីក្លិប Ajaccio នៃលីគបាល់ទះលំដាប់ទី២របស់បារាំង។

សូមជម្រាបថាក្លិបបាល់ទះវិសាខា បានចេញដំណើរនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្ពោះទៅតៃវ៉ាន់ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅកោះតៃវ៉ាន់ ប្រទេសចិន ខណ:ការប្រកួតគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមចូលរួមទាំង៨ មានដូចជា៖

  • វិសាខា របស់កម្ពុជា
  • Flying Falcon របស់ម៉ាឡេស៊ី
  • Nature Med Club របស់ម៉ុងហ្គោលី
  • Win Streak របស់តៃវ៉ាន់
  • Long my Construction របស់តៃវ៉ាន់
  • Saitama Azalea របស់ជប៉ុន
  • Australian Volleyball Academy របស់អូស្រ្តាលី
  • Thành Phố Hồ Chí Minh របស់វៀតណាម។

កម្មវិធីប្រកួតក្លិបបាល់ទះវិសាខា៖

  • ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Australian Volleyball Academy របស់អូស្រ្តាលី
  • ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Win Streak របស់តៃវ៉ាន់
  • ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Saitama Azalea របស់ជប៉ុន
  • ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៧ ប៉ះ លេខ៨
  • ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៥ ប៉ះ លេខ៦, លេង៣ ប៉ះ លេខ៤ និង លេខ១ ប៉ះ លេខ២។

គួរដឹងថាកាលពីពេលថ្មីក្លិបបាល់ទះ Win Streak ម្ចាស់ជើងឯកលីគបាល់ទះតៃវ៉ាន់ Enterprise Volleyball League រដូវកាល ២០២៣-២៤ បានប្រកាសអំពីការវិលត្រលប់របស់កីឡាករ Élie Djamba កម្ពស់ ២.០៥ម៉ែត្រ ជនជាតិកុងហ្គោ និងកីឡាករ Chamidu Hirushan កម្ពស់ ១.៨៩ម៉ែត្រ ជនជាតិស្រី​លង្កា៕

Share.