ក្លិបបាល់ទះវិសាខា បានចេញដំណើរឆ្ពោះទៅតៃវ៉ាន់ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ដើម្បីត្រៀមចូលរួមការប្រកួពានរង្វាន់  Win+ Steak Volleyball Invitational Tournament។

កម្មវិធីប្រកួតរបស់ក្រុមបាល់ទះវិសាខា មានដូចជា៖

  • ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Australian Volleyball Academy របស់អូស្រ្តាលី
  • ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Win Streak របស់តៃវ៉ាន់
  • ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ វិសាខា ប៉ះជាមួយ Saitama Azalea របស់ជប៉ុន
  • ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៧ ប៉ះ លេខ៨
  • ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមចំណាត់ថ្នាក់លេខ៥ ប៉ះ លេខ៦, លេង៣ ប៉ះ លេខ៤ និង លេខ១ ប៉ះ លេខ២។

សម្រាប់ក្រុមដែលចូលរួមទាំង៨ មានដូចជា៖

  • វិសាខា របស់កម្ពុជា
  • Flying Falcon របស់ម៉ាឡេស៊ី
  • Nature Med Club របស់ម៉ុងហ្គោលី
  • Win Streak របស់តៃវ៉ាន់
  • Long my Construction របស់តៃវ៉ាន់
  • Saitama Azalea របស់ជប៉ុន
  • Australian Volleyball Academy របស់អូស្រ្តាលី
  • Thành Phố Hồ Chí Minh របស់វៀតណាម។

បញ្ជីឈ្មោះក្រុមបាល់ទះវិសាខា៖

សម្រាប់បញ្ជីឈ្មោះកីឡាករសមាជិករបស់ក្រុមបាល់ទះវិសាខា ឃើញថាមានវត្តមានកីឡាករ មឿន ម៉េងឡាយ, ធី ម៉េងហួង ត្រូវបានក្លិបវិសាខា ខ្ចីជើងពីក្រុមបាល់ទះក្រសួងមហាផ្ទៃ ខណៈកីឡាករ ចាន់ វាសនា គឺត្រូវបានខ្ចីជើងពីក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រៅកីឡាករ៣រូបនោះ ក្លិបបាល់ទះវិសាខា ក៏បានប្រកាសពីសមាជិកថ្មីដែលជាកីឡាករបរទេស ៣រូបបន្ថែមទៀតផងដែរ ក្នុងនោះរូមមាន៖

ទី១. កីឡាករបារាំង Pierre Toledo អាយុ២០ឆ្នាំ មានកម្ពស់១.៩៧ម៉ែត្រ មកពីក្លិប Chaumont VB52 លីគបាល់ទះកំពូលបារាំង

ទី២. កីឡាករបារាំង Francois Rebeyrol អាយុ២៥ឆ្នាំ មានកម្ពស់២.០២ម៉ែត្រ មកពីក្លិប Nice Volleyball លីគបាល់ទះកំពូលបារាំង

ទី៣. កីឡាករបារាំង-អង់គ្លេស Thomas Gill អាយុ២៤ឆ្នាំ មានកម្ពស់ ១.៩៨ម៉ែត្រ មកពីក្លិប Ajaccio នៃលីគបាល់ទះលំដាប់ទី២របស់បារាំង។

សូមជម្រាបថា សម្រាប់ការប្រកួតពានរង្វាន់នៅតៃវ៉ាន់ Win+ Steak Volleyball Invitational Tournament នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤៕

Share.