ការប្រកួតពានរង្វាន់បាល់ទាត់យុវជនខេត្តស្វាយរៀង (Svay Rieng Cup) លើកទី៦ ឆ្នាំ២០២៤ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយ ដោយក្នុងនោះក្រុមខ្លាំងទាំងពីរ (ផ្នែកបុរស និងនារី) នឹងប៉ះគ្នា នៅថ្ងៃទី២ ខែមិថុនា​ ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងកីឡដ្ឋានខេត្តស្វាយរៀង។

កម្មវីប្រកួតវគ្គផ្តាច់ព្រ័ត្រ ផ្នែកនារី
ក្រុមសសយក ស្រុករំដួល ប៉ះ ក្រុម​សសយក ស្រុកស្វាទាប ម៉ោង ២:៣០ នាទីរសៀល

កម្មវីប្រកួតវគ្គផ្តាច់ព្រ័ត្រ ផ្នែកបុរស
ក្រុមស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ប៉ះ ក្រុម​សសយក ក្រុងបាវិត ម៉ោង ៤:៣០ នាទីរសៀល

ពានរង្វាន់ និងជ័យលាភីផ្នែកបុរស រួមមាន៖

  • ម្ចាស់ជើងឯក ទទួលបានពាន១គ្រឿង មេដាយ២៨គ្រឿង និងថវិកា ២០លានរៀល
  • ជើងឯករង ទទួលបានមេដាយប្រាក់ ២៨គ្រឿង និងថវិកា ១០លានរៀល
  • ជ័យលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ២៨គ្រឿង និងថវិកា ៥លានរៀល
  • ជ័យលាភីលេខ៤ ទទួលបានថវិកា ២,៥លានរៀល
  • ក្រុមគោរពវិន័យបានល្អ ទទួលបានពាន Fair Play និងថវិកា ១លានរៀល
  • ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានថវិកា ១លានរៀល
  • គ្រូបង្វឹកល្អ ទទួលបានពានគ្រូបង្វឹកល្អ១គ្រឿង និងថវិកា ១លានរៀល
  • កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ទទួលបានពានស្បែកជើងមាស១គ្រឿង និងថវិកា ១លានរៀល
  • អ្នកចាំទីល្អជាងគេ ទទួលបានពាន១គ្រឿង និងថវិកា ១លានរៀល ។

ពានរង្វាន់ និងជ័យលាភីផ្នែកនារី រួមមាន៖

  • ម្ចាស់ជើងឯក ទទួលបានពាន១គ្រឿង មេដាយ៣៣គ្រឿង និងថវិកា ៦លានរៀល
  • ជើងឯករង ទទួលបានមេដាយប្រាក់ ២៨គ្រឿង និងថវិកា ៤លានរៀល
  • ជ័យលាភីលេខ៣ ទទួលបានមេដាយសំរិទ្ធ២៨គ្រឿង និងថវិកា ២លានរៀល
  • ក្រុមគោរពវិន័យបានល្អ ទទួលបានពាន Fair Play និងថវិកា១លានរៀល
  • ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានថវិកា ១លានរៀល
  • គ្រូបង្វឹកល្អ ទទួលបានពានគ្រូបង្វឹកល្អ១គ្រឿង និងថវិកា ៨០ម៉ឺនរៀល
  • កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ ទទួលបានពានស្បែកជើងមាស១គ្រឿង និងថវិកា ០៨ម៉ឺនរៀល
  • អ្នកចាំទីល្អជាងគេ ទទួលបានពាន១គ្រឿង និងថវិកា ០៨ម៉ឺនរៀល ។

លើសពីនេះក្នុងពិធីបិទការប្រកួតនេះក៏មានកម្មវិធីសិល្បៈបុរាណ របាំគែន សម្តែងដោយក្រុមយុវជន សសយក ខេត្តស្វាយរៀង មកពីស្រុកស្វាយជ្រំ និងតារាចម្រៀងរ៉ែបម្ចាស់បទ «ក្រឡុកទីក្រុង» លោក Zedes ផងដែរ៕

Share.