ខ្សែការពារ ស៊ុំ សាន់ បាន​ចែក​ផ្លូវ​ជាមួយ​ក្លិប​បឹងកេត ១០​ថ្ងៃ សម្រេច​ចុះ​កុងត្រា​ផ្លូវការ​ជាមួយ​ក្លិប​គីរីវង់សុខសែនជ័យ ខណៈ​ខ្សែការពារ​រូប​នេះ​​បាន​ចូលរួម​ជាមួយ​ក្រុម​នៅ​ក្រុងដូនកែវ មួយ​នេះ​តាំង​ពី​រដូវកាល​មុន​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង១រដូវកាល ព្រម​ទាំង​បង្ហាញ​ខ្លួន​គ្រប់​ការ​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24។

ក្នុង​ចំណោម​បេសកកម្ម​២៧​ប្រកួត​របស់​គីរីវង់សុខសែនជ័យ កីឡាករ​ ស៊ុំ សាន់ បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ចំនួន​២២លើក ហើយ​ផ្លាស់ប្តូរ​ចូល​ចំនួន​៥លើក ដែល​សរុប​​មាន​ចំនួន២១១១នាទី ព្រម​ទាំង​រក​បាន​គ្រាប់​បាល់​បាន​២លើក បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ជូល​ទី​ចំនួន២លើក និង​ត្រូវ​ពិន័យ​កាត​លឿង​១លើក។

នេះ​ជា​ការ​ប្រកាស​នាំ​ចូល​កីឡាករ​ថ្មី​របស់​គីរីវង់សុខសែនជ័យ ក្រោយ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​​មួយ​ចំនួន​បន្ទាប់​ពី​ចប់រដូវកាល​ចាស់​ដូចជា៖​
កីឡាករ ទ្រី ប៊ុនស៊ាងយ៉ាលីន្ទ
កីឡាករ NOBIRAKI DEIRANSUPENSA (ជប៉ុន)
កីឡាករ ជា វ៉ានសាក់ (អ្នកចាំទី)
កីឡាករ ទួត សារ៉ូត
កីឡាករ ឡាយ​ អៀងលី (អ្នកចាំទី)
កីឡាករ ម៉ុន វ៉ាន់ដា
កីឡាករ ELSAYED MAHMOUD ELSAYED ABDELFATTAH (អេហ្ស៊ីប)
កីឡាករ Anto Okamura (ជប៉ុន)
កីឡាករ Zenivio Morientes Gostavo Concelcao Mota (ទីម័រខាងកើត)

យ៉ាងណាក្តី​ក្លិប​គីរីវង់សុខសែនជ័យ បាន​បន្ត​កិច្ចសន្យា​ជាមួយ​លោកគ្រូបង្វឹក សាប៊ូន វិនតា ដែល​បាន​ស្រោចស្រង់​ក្លិប​ចេញ​ពី​តំបន់​បាត​តារាង នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា កាល​ពី​រដូវកាល​មុន​ផង​ដែរ។

ក្លិប​គីរីវង់សុខសែនជ័យ បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២៣-២៤ របស់​ខ្លួន​ដោយ​៖
-ពានរង្វាន់ Cambodian League Cup ៖ វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ
-ពានរង្វាន់ Hun Sen Cup៖ វគ្គ​៨ក្រុម​ចុងក្រោយ
-ពានរង្វាន់ Cambodian Premier League៖ ឈរ​លេខ៩

Share.