សហព័ន្ធបាល់ទាត់ជាតិ​មីយ៉ាន់ម៉ា បានប្រកាសពីបញ្ជីឈ្មោះសមាជិកកីឡាករ​ក្នុងក្រុមជម្រើស​ជាតិរបស់​ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅដើម្បីត្រៀម​ប្រកួតក្នុងវគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក FIFA World Cup 2026 ក្នុងនោះ​ឃើញថា អតីត​កីឡាករ​របស់ក្លិបភ្នំពេញក្រោន Soe Moe Kyaw ក៏មានឈ្មោះក្នុងបញ្ជីជម្រើសជាតិផងដែរ។

សូមរំលឹកថាក្លិបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចែកផ្លូវជាមួយ កីឡាករខ្សែការពារសញ្ជាតិមីយ៉ាន់ម៉ា Soe Moe Kyaw ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រោយរូបគេបានចូលរួមជាមួយក្លិបដែលមានមូលដ្ឋាននៅភ្នំពេញ មួយនេះបាន១រដូវកាល។

ដោយលែកសម្រាប់សមាជិក CPL ម្នាក់ទៀតដែលត្រូវបានសហព័ន្ធបាល់ទាត់នៃប្រទេសហ្វីលីពីន បញ្ចេញបញ្ជីឈ្មោះនោះគឺកីឡាករ Bugas Pocholo ដែលរូបគេជាសមាជិកកីឡាកបរទេសរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ។

សូមជម្រាប់ថាសម្រាប់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងត្រូវប្រកួតទល់នឹងក្រុមខ្លាំងជប៉ុន នៅថ្ងៃទី៦ ខែមីថុនា ឆ្នាំ២០២៤ នៅក្នុងកីឡដ្ឋាន Thuwunna Stadium ស្ថិតក្នុងទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា វគ្គជម្រុះជុំទី២ ជើងទី២ ក្នុងពូល B នៃពានរង្វាន់ពិភពលោក FIFA World Cup ឆ្នាំ២០២៦។

សម្រាប់ក្រុមជម្រើសជាតិហ្វីលីពីន វិញនឹងត្រូវធ្វើដំណើរទៅទីក្រុង Hanoi ដើម្បីត្រៀមប៉ះជម្រើសជាតិជាតិវៀតណាម ក្នុងការប្រកួតវគ្គជម្រុះក្នុងពូល F ជើងទី២ នៅថ្ងៃទី៦ ខែមីថុនា ឆ្នាំ២០២៤ ខាងមុខ ខណៈការប្រកួតនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Mỹ Đình National Stadium ៕

Share.