បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ជាន់ទី១ក្នុងបូរីមានជ័យដែលជួលឲ្យជនជាតិឥណ្ឌូនេស៊ីរស់នៅរងការខូចខាតអីវ៉ាន់អស់ទាំងស្រុងនៅក្នុងបន្ទប់ កើតឡើងរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ស្ថិតភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថប្រាប់ថា នៅពេលដែលអគ្គីភ័យបានឆាបឆេះបន្ទប់ជាន់ទី១ក្នុងបូរីមានជ័យ ដែលជួលឲ្យជនជាតិឥណ្ឌូនេស៊ីត្រូវបានឆាបឆេះផ្សែងខ្មួលខ្មាញ់ហើយកម្លាំងចម្រុះបានចុះជួយអន្តរាគមន៍មានរថយន្តពន្លត់អគ្គីភ័យ៣គ្រឿង និងប្រើប្រាស់ទឹកចំនួន៤រថយន្ត បានពន្លត់រយៈពេលជាងកន្លះម៉ោងទើបគ្រប់គ្រងស្ថានភាពហើយរលត់ទាំងស្រុង។

លោកបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះអាចបង្កដោយឆ្លងចរន្តអគ្គិសនីឆេះចេញពីកង្ហាកន្តុយម៉ាស៊ីនត្រជាក់ទើបបង្កឲ្យឆាបឆេះឡើងដែលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៣គ្រឿងប្រើប្រាស់ទឹកអស់៤រថយន្តដែលជារថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រថយន្តពន្លត់អគ្គីភ័យរបស់រដ្ឋបាលក្រុងប៉ោយប៉ែត និងរថយន្តក្រុមហ៊ុនកាស៊ីណូត្រូពីកាណា មានកម្លាំងអន្តរាគមន៍នគរបាលអធិការដ្ឋាននគរបាលក្រុង នគរបាលវរការពារព្រំដែន កម្លាំងកងរាជអាវុធហត្ថ និងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងជាច្រើនបានជួយពន្លត់។

អគ្គិភ័យដែលឆាបឆេះខូចខាតអស់១បន្ទប់ជាន់ទី១ដែលជួលឲ្យជនជាតិឥណ្ឌូនេស៊ី ដែលឆេះខូចខាតអស់សម្ភារៈក្នុងបន្ទប់ទាំងស្រុង និងធ្វើឲ្យមនុស្សដែលរស់នៅក្នុងបូរីរបួសស្រាលចំនួន៣នាក់៕

អត្ថបទ៖ ប៉ោយប៉ែត

Share.