ក្លិបបាល់ទះវិសាខា របស់កម្ពុជា បានកក់កៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះលើក្រុម Saitama Azalea របស់ជប៉ុន ដោយលទ្ធផល ៣សិតទល់នឹង១ ដែលជាប្រកួតទី៣ ក្នុងពូល B នៃពានរង្វាន់ Win+ Streak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែល​ធ្វើ​ឡើង​នៅ​កោះតៃវ៉ាន់។

យ៉ាងណាមិញក្រុមបាល់ទះវិសាខា គឺត្រូវរងចាំគូរប្រកួតជាមុនសិន រវាងក្រុមឈ្នះ១ក្រុមនៅពូល A ដែលនឹងត្រៀមជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លទ្ធផលរបស់វិសាខា របស់កម្ពុជា ប៉ះក្រុម Saitama Azalea របស់ជប៉ុន
សិតទី១: វិសាខា ២៧-២៥ Saitama Azalea
សិតទី២: វិសាខា ២៥-១៨ Saitama Azalea
សិតទី៣: វិសាខា ២៥-២៧ Saitama Azalea
សិតទី៤: វិសាខា ២៥-២៣ Saitama Azalea

សម្រាប់​លទ្ធផល វិសាខា ឆ្លងកាត់ ៣ប្រកួត មាន ៧ពិន្ទុ

  • ថ្ងៃទី២៩ ខែឧសភា៖ វិសាខា ៣-០ Australian Volleyball Academy របស់អូស្រ្តាលី
  • ថ្ងៃទី៣០ ខែឧសភា៖ វិសាខា ២-៣ Win Streak របស់តៃវ៉ាន់
  • ថ្ងៃទី៣១ ខែឧសភា៖ វិសាខា ៣-១ Saitama Azalea

សារព័ត៌មាន«ត្រយង» នឹងផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាបាល់ទះ Win+ Streak Volleyball Invitational Tournament តាមរយះ Channel Telegram៖ https://t.me/TYGsport_Station

សម្រាប់ក្រុមដែលចូលរួមទាំង៨ មានដូចជា៖ វិសាខា របស់កម្ពុជា, Flying Falcon របស់ម៉ាឡេស៊ី, Nature , Med Club របស់ម៉ុងហ្គោលី, Win Streak របស់តៃវ៉ាន់, Long my Construction របស់តៃវ៉ាន់, Saitama Azalea របស់ជប៉ុន, Australian Volleyball Academy របស់អូស្រ្តាលី និង Thành Phố Hồ Chí Minh របស់វៀតណាម។ ការប្រកួត​បាន​ចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤៕

Share.