ក្លិបបាល់ទះវិសាខា ក្លាយជាម្ចាស់ជើងឯក នៃពានរង្វាន់ Win+ Streak Volleyball Invitational Tournament 2024  ក្រោយយកឈ្នះលើក្រុម Win Streak របស់តៃវ៉ាន់ ដោយលទ្ធផល៣សិតទល់នឹង១ កាលពីរាត្រីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅកោះតៃវ៉ាន់។

ក្រុមបាល់ទះវិសាខា របស់កម្ពុជា បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីចូលរួមប្រកួតពានរង្វាន់  Win+ Streak Volleyball Invitational Tournament 2024 ដែលមាន៨ក្រុមមកពី៨ប្រទេសចូលរួមប្រកួត ក្នុងនោះមានដូចជា៖

វិសាខា របស់កម្ពុជា

  • Flying Falcon របស់ម៉ាឡេស៊ី
  • Nature Med Club របស់ម៉ុងហ្គោលី
  • Win Streak របស់តៃវ៉ាន់
  • Long my Construction របស់តៃវ៉ាន់
  • Saitama Azalea របស់ជប៉ុន
  • Australian Volleyball Academy របស់អូស្រ្តាលី
  • Thành Phố Hồ Chí Minh របស់វៀតណាម។

មុនឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមបាល់ទះវិសាខា របស់កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុម  Australian Volleyball Academy  របស់អូស្រ្តាលី Win Streak របស់តៃវ៉ាន់ និងSaitama Azalea របស់ជប៉ុន។

ប្រកួតបើកឆាករបស់វិសាខា គឺបានយកឈ្នះលើក្រុម  Australian Volleyball Academy របស់អូស្ត្រាលី ដោយ​លទ្ធផល ៣សិតទល់នឹង០ កាលពីថ្ងៃទី២៩ ខែឧសភា។

ប្រកួតទី២របស់វិសាខា បានចាញ់ក្រោមថ្វីដៃ Win Streak រសប់តៃវ៉ាន់ ដោយលទ្ធផល ២សិតទល់នឹង២ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ប្រកួតទី៣របស់វិសាខា គឺបានយកឈ្នះលើក្រុម Saitama Azalea របស់ជប៉ុន ដោយលទ្ធផល ៣សិតទល់​នឹង១ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

ចប់ការប្រកួតសន្សំពិន្ទុក្នុងពូល​ក្រុមវិសាខា បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយ៧ពិន្ទុ ក្នុងដៃ ហើយ​បានយកឈ្នះ​លើ​ក្រុម Flying Falcon របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣សិតទល់នឹង០ កាល​ពីថ្ងៃ​ទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

និងចុងក្រោយ វិសាខា បន្តធ្វើបានល្អ ដោយបានយកឈ្នះនិងសងសឹកលើក្រុម Win Streak​ របស់តៃវ៉ាន់ ដោយលទ្ធផល ៣សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។

ដូចនេះក្រុមបាល់ទះវិសាខា របស់កម្ពុជា បានគ្រងជើងឯកពានរង្វាន់ Win Streak  Volleyball Invitational Tournament 2024 ដែលជាបេសកម្មថ្មីមួយសម្រាប់សមាគមនក្លិនតំណាងជាតិកម្ពុជា។

ដោយលែកសម្រាប់ពានរង្វាន់ឯកត្តជនវិញឃើញថា៖

ទី១. MVP/កីឡាករល្អប្រចាំការប្រកួត បានទៅលើកីឡាករ Gill Thomas បារាំង-អង់គ្លេស

ទី២. អ្នកវាយប្រយុទ្ធល្អជាងគេបានទៅលើកីឡាករ Bryan Bagunas របស់ Win Streak   

ទី៣. អ្នកវាយប្រយុទ្ធ​ល្អជាងគេបាន​ទៅលើកីឡាករ Chang Yu Sheng

ទិ៤. អ្នកដេញបាល់លឿនល្អជាងគេ បានទៅលើកីឡាករ Lu Chiang Yao Kai របស់ Win Streak

ទី៥.  អ្នកដេញបាល់លឿនល្អជាងគេ បានទៅលើកីឡាករ Phol Ratanak

ទី៦. អ្នកវាយសេវាល្អជាងគេ បានទៅលើកីឡាករ Toledo Pierre

ទី៧. អ្នកលើកបាល់ល្អជាងគេបានទៅលើកីឡាករ Lu Ching Chuan របស់តៃវ៉ាន់ Win Streak

ទី៨. អ្នកលេងសេរីល្អជាងគេ បានទៅលើកីឡាករ Seng Kimhab របស់វិសាខា

ក្រោយចប់បេសកម្មនៅតៃវ៉ាន់​ក្រុមបាល់ទះវិសាខា នឹងធ្វើដំណើរមកកាន់មាតុភូមិវិញ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នេះ !

Share.