ការប្រកួត​កីឡាបាល់ទះបាល់ទះ​ផ្នែក​បុរស ពានរង្វាន់ជើងឯកអាស៊ី​​ 2024 Asian Men’s Volleyball Challenge Cup ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះអាស៊ី (AVC) បានចាប់​ផ្ដើម​ដំណើរ​ការ ​កាលពីថ្ងៃទី២ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញថ្ងៃទី៩ មិថុនា ២០២៤ ខាងមុននេះ។

ខណ:លទ្ធផលការប្រកួតថ្ងៃទី២ ខែមិថុនា ការប្រកួត​បើកឆាករួមមានដូចជា៖

  • ២ មិថុនា ហ្វីលីពីន ០-៣ ចិន (19–25, 22–25, 22–25)
  • ប៉ាគីស្ថាន ៣-០ កាហ្សាក់ស្ថាន (25–19, 25–19, 25–21)
  • កូរ៉េខាងត្បូង ៣-០ ឥណ្ឌូណេស៊ី (25–11, 25–16, 25–9)
  • អូស្ត្រាលី ៣-០ ចិនតៃប៉ិ (25–21, 25–17, 25–17)។

ព្រឹត្តិការណ៍​ប្រកួតបាល់ទះជើងឯកអាស៊ីផ្នែកបុរស Asian Men’s Volleyball Challenge Cup ២០២៤ មាន​ក្រុមចំនួន១២ ដែលចូលរួមប្រកួតប្រជែង មាន​បារ៉ែន, ថៃ, កូរ៉េខាងត្បូង, វៀតណាម, អូស្ត្រាលី, ឥណ្ឌូណេស៊ី, កាហ្សាក់ស្ថាន, កាតា, ចិន, ចិនតៃប៉ិ, ប៉ាគីស្ថាន និងហ្វីលីពីន បែងចែកជា៤ពូល។

ក្រុម​ទាំង ១២ បាន​បែង​ចែក​ជា ៤ ពូលមានដូចជា៖

ពូលA៖ ម្ចាស់ផ្ទះបារ៉ែន, ហ្វីលីពីន និងចិន
ពូលB៖ ថៃ, កាហ្សាក់ស្ថាន និង ប៉ាគីស្ថាន
ពូលC៖ កូរ៉េខាងត្បូង, ឥណ្ឌូណេស៊ី និង កាតា
ពូលD៖ វៀតណាម, អូស្ត្រាលី និង ចិនតៃប៉ិ។

បន្ទាប់ពីរកឃើញក្រុម​ដែល​ឈ្នះ​ជើង​ឯក​ក្នុង 2024 Asian Men’s Volleyball Challenge Cup នេះ​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី ​១កៅអី​ឡើង​ទៅ​ប្រកួត​ពានរង្វាន់​កម្រិត​ពិភពលោក 2024 FIVB Volleyball Men’s Challenger Cup ដែល​ធ្វើ​ឡើង​​នៅ​ប្រទេសចិន ដើម​ខែ​កក្កដា ខាង​មុខ ដែល​មាន​ក្រុម​ខ្លាំងៗ​ចំនួន​៧ ក្រុម​កំពុង​អង្គុយចាំ។

គួរដឹងថា ពានរង្វាន់ជើងឯកអាស៊ី​​ Asian Men’s Volleyball Challenge Cup ត្រូវ​បាន​បង្កើឡើង​ដំបូង​នៅ​ឆ្នាំ២០១៨ ដែល​មាន ប្រទេសស្រី​លង្កា ជា​ម្ចាស់​ផ្ទះ ម្ចាស់ជើងឯក បាន​ទៅលើ អ៊ីរ៉ាក់ ឆ្នាំ២០២០ ត្រូវ​បាន​ខកខាន ឆ្នាំ២០២២ ប្រទេស កៀហ្ស៊ីស៊ីស្ថាន ជាម្ចាស់ផ្ទះ គ្រងជាម្ចាស់ជើងឯក នៅ​ឆ្នាំ២០២៣ កោះតៃវ៉ាន់ ជាម្ចាស់​ផ្ទះ ថៃ ជាម្ចាស់ជើងឯក និង​នៅ​ឆ្នាំ២០២៤ នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេសបារ៉ែន៕

Share.