កីឡាករ សួន មករា យុវជនអាយុក្រោម ១៩ឆ្នាំ និង ហែមបូ រីនាថ យុវជនអាយុក្រោម ១៦ឆ្នាំ របស់ ISI ដង្កោសែនជ័យ គឺជាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ នៃពានរង្វាន់​ជម្រើស​ជើង​ឯកខេមបូឌានលីគយុវជនអាយុក្រោម ១៦​ឆ្នាំ និង ១៩ឆ្នាំ (Cambodian Youth League U16 & U19) ត្រឹមសប្ដាហ៍​ទី៣។

កីឡាករ សួន មករា រកបាន ៥គ្រាប់ និង ហែមបូ រីនាថ រកបាន ៩គ្រាប់៖

លទ្ធផល U16 និង U19 សម្រាប់​សប្ដាហ៍ទី៣៖

តារាងចំណាត់ថ្នាក់ U16 និង U19 ត្រឹម​សប្ដាហ៍ទី៣៖

តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​ចំណោម​​ការ​ប្រកួត​សរុប​២១​សប្ដាហ៍។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

យវជនអាយុក្រោម ១៦ឆ្នាំ របស់វិសាខា
Share.