ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup វគ្គជម្រុះជុំទី២ ប្រចាំទ្វីបអាស៊ី និងចាប់​ផ្តើម​ការ​ប្រកួត នៅតាមបណ្តាលប្រទេសមួយចំនួន ដែលជាក្រុមមានភារកិច្ចរៀប​ចំជា​ម្ចាស់​ផ្ទះ ប្រកួត​ក្នុងដីរបស់ខ្លួន។

ក្រៅពីការប្រកួតវគ្គជម្រុះពានរង្វាន់ពិភពលោក ក្នុងនោះក៏មានប្រទេសមួយចំនួនទៀតប្រកួតមិត្តភាព នៅ​អំឡុង​ថ្ងៃ FIFA ដែរ នោះ​គឺប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា គឺនឹងត្រូវប្រកួតមិត្តភាពទល់នឹងក្រុមម៉ង់ហ្គោលី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនៅក្នុងពហុកីឡដ្ឋានជាតិ(ស្តាតអូឡាំពិក)។

សម្រាប់ក្រុមឥណ្ឌូនេស៊ី គឺបានប្រកួតមិត្តភាពរួចរាល់ហើយ កាលពីថ្ងៃទី២ ខែមិថុនា កន្លងទៅ ដោយបានត្រឹនស្នើគ្នាដោយលទ្ធផល ០ទល់នឹង០ ជាមួយក្រុមតង់ហ្សានី ។

ខាងក្រោមនេះកម្មវិធីប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក នៅថ្ងៃ FIFA Day

ក្រុមប្រកួតថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វគ្គជម្រុះជុំទី២ ពានរង្វាន់ពិភពលោក

  • បង់ក្លាដេស ប៉ះ អូស្ត្រាលី នៅទីក្រុង Dhaka ប្រទេសបង់ក្លាដេស
  • ឥណ្ឌូនេស៊ី ប៉ះ អ៊ីរ៉ាក់ នៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
  • កាហ្សាក់ស្ថាន ប៉ះ ម៉ាឡេស៊ី នៅទីក្រុង Bishkek ប្រទេសកាហ្សាក់ស្ថាន
  • មីយ៉ាន់ម៉ា ប៉ះ ជប៉ុន នៅទីក្រុង យ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា
  • វៀតណាម ប៉ះ ហ្វីលីពីន នៅទីក្រុង ហាណូយ ​ប្រទេសវៀតណាម
  • សិង្ហបុរី ប៉ះ កូរ៉េខាងត្បូង នៅទីក្រុង យ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា
  • ចិន ប៉ះ ថៃ នៅទីក្រុង Shenyang ប្រទេសចិន

ក្រុមប្រកួតថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វគ្គជម្រុះជុំទី២ ពានរង្វាន់ពិភពលោក

  • អូស្ត្រាលី ប៉ះ ប៉ាឡេស្ទីន នៅទីក្រុង Perth ប្រទេសអូស្ត្រាលី
  • ម៉ងហ្គោលី ប៉ះ កម្ពុជា នៅទីក្រុង Ulaanbaatar ប្រទេសម៉ង់ហ្គោលី
  • ឥណ្ឌូនេស៊ី ប៉ះ ហ្វីលីន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
  • ម៉ាឡេស៊ី បះ ចិនតៃបិ នៅទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី​
  • កូរ៉េខាងជើង ប៉ះ មីយ៉ាន់ម៉ា នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ
  • ថៃ ប៉ះ សិង្ហបុរី នៅទីក្រុងបាងកក ប្រទេសថៃ
  • អ៊ីរ៉ាក់ ប៉ះ វៀតណាម នៅទីក្រុង Basra ប្រទេសអ៊ីរ៉ាក់ ៕
Share.