សិល្បៈជាតិ៖ ថ្មីៗនេះតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា កម្ពុជាកំពុងពិភាក្សាការងារស្តី​ពី​គម្រោង​រៀបចំកម្មវិធី«ដំណើរសម្តែងតន្ត្រីតារានៅអាស៊ីឆ្នាំ២០២៥-២០២៦» ដោយកំពូលតារាចម្រៀងលំដាប់ពិភពលោក Maestro Andrea Bocelli នៅខេត្តសៀមរាប។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យលោក MARCO BIANCHI នាយកប្រតិបត្តិក្រុមហ៊ុន MB អន្តរជាតិចំកាត់ និងក្រុមការងារចូលជួបសម្តែងការគួរសម។

ក្នុងនោះនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រៅពីពិធីជួបសម្ដែងការគួរសមហើយនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក MARCO BIANCHI នាយកប្រតិបត្តិក្រុមហ៊ុន MB អន្តរជាតិចំកាត់ ក៏បានលើកពិភាក្សាការងារស្តីពីគម្រោងរៀបចំកម្មវិធី“ដំណើរសម្តែងតន្ត្រីតារានៅអាស៊ីឆ្នាំ២០២៥-២០២៦” ដោយកំពូលតារា Maestro Andrea Bocelli នៅខេត្តសៀមរាបនាពេលខាងមុខនេះផងដែរ។

ចង់ដឹងថា លោក Maestro Andrea ជា Super Star លំដាប់ពិភពលោកជាម្ចាស់បទ «Can’t Help Falling In Love» មានទឹកដមសំឡេងពីរោះយ៉ាងនោះ សូមទស្សនាវីដេអូរបស់លោក៖

Share.