បន្ទាយមានជ័យ៖ បន្ទាប់ពីមា​នព័ត៌មានមួយត្រូវបា​នគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មាន​ក្មេងៗសិស្ស​សាលាមួយក្រុម បានជួបជុំ​គ្នានៅហាងការហ្វេមួយ នៅក្រុងប៉ោយប៉ែត គេចសាលា​មិនចូល​រៀន នាំគ្នាជក់បារី ក្នុងកា​យវិកា​រមិន​សមរម្យ នៅថ្ងៃទី០​៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង​១២និង​៣០នាទីរសៀល លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យន​គរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិ​ការដ្ឋាន​នគរបាល​ក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ​និងបា​នឃាត់សិ​ស្សសា​លាទាំងនោះ យកមកសួរនាំ​ និងធ្វើការអប់រំ។

សិស្សសាលាដែលនគរបាលឃាត់យកមកអប់រំ មានចំនួន​៤នាក់ រួមមាន៖ ១-ឈ្មោះឈឿន រក្សា ភេទប្រុស ២-ឈ្មោះ ​ហេង សុវីឡា ភេទប្រុស ៣​-ឈ្មោះ រ៉ុង ជីងវ័រ ភេទប្រុស ៤-ឈ្មោះ នុក សម្បតិ ភេទប្រុ​ស អង្គុយក្នុង​ហាងកាហ្វេមួយកន្លែង​ឈ្មោះ អុី ណា​អុី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត​អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងកាយវិ​ការមិនសមរម្យរួមទាំងមានការជក់បារី។

នៅវេលាម៉ោង ១៦និង០៥នាទី ថ្ងៃខែឆ្នាំដដែល​ សិស្សទាំង៤នាក់ត្រូវបាន កម្លាំងនគរបាល​ក្រុងប៉ោយប៉ែត នាំយ​កទៅ​សាលាពន្លកខ្មែរ ជួបជា​មួយលោកនាយកសាលា ដោយមានការចូលរួម​ពីអាជ្ញាធរមូ​លដ្ឋាន នគរបាលយើងបានធ្វើកា​រអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចបានប្រគល់ក្មេងទាំ​ងនោះជូនឪពុ​កម្តាយយកទៅអប់រំបន្តនៅផ្ទះ៕.

អត្ថបទ៖ប៉ោយប៉ែត

Share.