ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី​ផ្នែក​បុរស 2024 Asian Men’s Volleyball Challenge Cup កំពុង​តែ​ប្រកួត​នៅ​ទីក្រុង Isa ​ប្រទេស​បារ៉ែន ដោយ​មាន​១២​ក្រុម​ចូលរួម​ប្រកួត ស្របពេលក្រុមបាល់ទះជម្រើសជាតិវៀតណាម ជាក្រុមអាស៊ានតែ១គត់ដែលអាចឡើងទៅវគ្គ៨ក្រុមចុងក្រោយ ក្រោយឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ ឈរលេខ២ នៃពូល D។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

  • ៦ មិថុនា ២៤ ចិន ប៉ះ កាតា ម៉ោង ៣:០០រសៀល
  • ៦ មិថុនា ២៤ កាហ្សាក់ស្ថាន ប៉ះ អូស្ត្រាលី ៥:៣០ល្ងាច
  • ៦ មិថុនា ២៤ ប៉ាគីស្ថាន ប៉ះ វៀតណាម ម៉ោង ៧:០០យប់
  • ៦ មិថុនា ២៤ បារ៉ែន ប៉ះ កូរ៉េខាងត្បូង ម៉ោង ៨:៣០យប់។

ដោយឡែកក្រុមបាល់ទះថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន បាន​​អស់​ឱកាស​ឡើង​ទៅ​ជុំ​បន្ត​​ក្រោយ​ប្រកួត​​ចាញ់​ទាំង​២​លើក​ជាប់ៗគ្នា​៖

  • ២ មិថុនា ២៤ ហ្វីលីពីន ០-៣ ចិន
  • ៣ មិថុនា ២៤ ហ្វីលីពីន ០-៣ បារ៉ែន
  • ៣ មិថុនា ២៤ ថៃ ០-៣ ប៉ាគីស្ថាន
  • ៤ មិថុនា ២៤ ថៃ ២-៣ កាហ្សាក់ស្ថាន
  • ៣ មិថុនា ២៤ ឥណ្ឌូណេស៊ី ០-៣ កូរ៉េខាងត្បូង
  • ៤ មិថុនា ២៤ ឥណ្ឌូណេស៊ី ០-៣ កាតា។

ពានរង្វាន់ Asian Men’s Volleyball Challenge Cup បង្កើត​ឡើង​ពី​ឆ្នាំ​២០១៨ ដោយ​​គ្រោង​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ការ​រៀបចំ​កន្លង​មក​មាន​ការ​រអាក់រអួល​ខ្លះៗ​ ក្នុង​នោះ​នៅ​ឆ្នាំ​២០១៨ ជើង​ឯក​បាន​ទៅ​អ៊ីរ៉ាក់, ឆ្នាំ​២០២០ មិនបាន​រៀបចំ​ដោយ​សារ​ជំងឺ​កូវីដ-១៩, ឆ្នាំ​២០២២ ជើង​ឯក​បាន​ទៅ​ក្រុម​ជីគីស្ថាន, ឆ្នាំ​២០២៣ ជើង​ឯក​បាន​ទៅ​ថៃ។

ក្រុម​លេខ១​និង​លេខ​២​តាម​ពូល​មាន​ឈ្មោះ​ឡើង​វគ្គ​វគ្គ​៨ក្រុម​ចុងក្រោយ​បន្ត​ប្រកួត​ប្រជែង​រហូត​ដល់​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​តែ​ម្តង។ ក្រុម​ជើង​ឯក​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទី២​ពិភពលោក 2024 FIVB Challenger Cup បន្ទាប់​ពី​ពានរង្វាន់ 2024 FIVB Men’s Volleyball Nations League៕

Share.