សិល្បៈអន្តរជាតិ ៖ នាង Lily Rain នារីម៉ូដែលឌីជីថលដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI ក្នុងការលក់សេវាកម្មប្រម៉ូដតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅជុំវិញពិភពលោក ដោយនាងអាចរកចំណូលបាន ២ ម៉ឺនដុល្លារក្នុង ១ខែ ៗ។

មនុស្សជាច្រើនបានឃើញសកម្មភាពការងាររបស់នាងនៅលើ APP ទូរស័ព្ទដៃឈ្មោះ Fanvue ដោយមានទាំងរូបភាព និងវីដេអូបង្ហាញពីការប្រម៉ូដតំបន់ទេសចរណ៍។

គួរឱ្យកត់សម្គាល់ដែរថា សព្វថ្ងៃនេះ បច្ចេកវិទ្យា AI មិនត្រឹមតែលុកលុយទៅលើការងាររបស់មនុស្សជាច្រើនផ្នែកនោះទេ សូម្បីតែវិស័យបង្ហាញម៉ូដ ឬម៉ូដែល ឬក៏បវរកញ្ញា ក៏ត្រូវបាន AI ច្រៀតជ្រែកផងដែរ។

លោក Will Monange នាយកប្រតិបត្តិ និងជាស្ថាបនិក APP និងគេហទំព័រ Fanvue បានបញ្ជាក់អ្នកសារព័ត៌មានបរទេសថា នៅលើ APP របស់ Fanvue មានអ្នកចូលមកចាប់អារម្មណ៍នារីម៉ូដែល AI ក្នុងរយៈពេលមួយឆ្នាំចុងក្រោយកើនឡើងដល់ ១៥ ភាគរយ ដោយសារពួកគេភាច្រើនចូលចិត្តស្វែងអារម្មណ៍ប្លែកថ្មីៗ និងត្រូវការរូបភាពបែបច្នៃប្រឌិតចំពោះការប្រម៉ូដផ្សេងៗពី AI។

យ៉ាងណាមិញ ការប្រើប្រាស់ ឬបង្កើតគណនីនៅក្នុង APP ទូរស័ព្ទដៃ Fanvue គឺត្រូវចំណាយប្រាក់ថ្លៃសេវាកម្មជាប្រចាំខែ ហើយមាននារី AI ជាម៉ូដែលស្អាតៗជាច្រើនរូបបានទាក់ទាញបុរសឱ្យចូលមកបង្កើតគណនីនេះ។ ក្រៅពីការតាមដាន និងឆែតឆ្លើយឆ្លងគ្នានៅលើបណ្ដាញសង្គម អ្នកប្រើប្រាស់ជាបុរសក៏អាចមានឱកាសសាងស្នេហា នឹងមានគម្រោងរៀបការជាមួយនារី AI នៅលើ APP នេះនានៅថ្ងៃមុខថែមទៀតផង នេះបើតាមរបស់លោក Will Monange ៕

Share.