ក្រោយ​ចំណាយ​ពេល​ប្រកួត​ជាង​១​សប្ដាហ៍​លើ​ទីលាន Isa Bin Rashed Hall ក្នុង​ទីក្រុង Isa ប្រទេស​បារ៉ែន ពេល​នេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​បុរស​ប្រចាំ​ទ្វីប​អាស៊ី 2024 Asian Men’s Volleyball Challenge Cup នោះ​មាន​កាតារ និង​ប៉ាគីស្ថាន។

ក្រុមប៉ាគីស្ថាន ប្រកួតនកន្លងមក (រូបថត៖ AVC)

លទ្ធផល​នៅ​វគ្គ​​៨​ក្រុម​ចុងក្រោយ​មាន៖
-ចិន ០-៣ កាតារ
-កាហ្សាក់ស្ថាន ៣-១ អូស្រ្តាលី
-បារ៉ែន ២-៣ កូរ៉េខាងត្បូង
-ប៉ាគីស្ថាន ៣-២ វៀតណាម

ចំណែក​លទ្ធផល​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​​វិញ​មាន៖
-កាតារ ៣-១ កាហ្សាក់ស្ថាន
-កូរ៉េខាងត្បូង ១-៣ ប៉ាគីស្ថាន

ដូច្នេះ​ចំណាត់​ថ្នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍ 2024 Asian Men’s Volleyball Challenge Cup រក​ឃើញ​បណ្តើរៗ​ហើយ​ក្នុង​នោះ៖
ជើង​ឯក៖ មិន​ទាន់​រកឃើញ
ជើង​ឯក​រង៖មិន​ទាន់​រកឃើញ
លេខ​៣៖មិន​ទាន់​រកឃើញ
លេខ៤៖មិន​ទាន់​រកឃើញ
លេខ៥៖ ចិន
លេខ​៦៖ វៀតណាម
លេខ៧៖ បារ៉ែន
លេខ៨៖ អូស្រ្តាលី
លេខ៩៖ ថៃ
លេខ​១០៖ ហ្វីលីពីន
លេខ១១៖ ឥណ្ឌូណេស៊ី
លេខ១២៖ តៃវ៉ាន់

ពានរង្វាន់ Asian Men’s Volleyball Challenge Cup បង្កើត​ឡើង​ពី​ឆ្នាំ​២០១៨ ដោយ​​គ្រោង​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ការ​រៀបចំ​កន្លង​មក​មាន​ការ​រអាក់រអួល​ខ្លះៗ​ ក្នុង​នោះ​នៅ​ឆ្នាំ​២០១៨ ជើង​ឯក​បាន​ទៅ​អ៊ីរ៉ាក់, ឆ្នាំ​២០២០ មិនបាន​រៀបចំ​ដោយ​សារ​ជំងឺ​កូវីដ-១៩, ឆ្នាំ​២០២២ ជើង​ឯក​បាន​ទៅ​ក្រុម​ជីគីស្ថាន, ឆ្នាំ​២០២៣ ជើង​ឯក​បាន​ទៅ​ថៃ។

ក្រុម​លេខ១​និង​លេខ​២​តាម​ពូល​មាន​ឈ្មោះ​ឡើង​វគ្គ​វគ្គ​៨ក្រុម​ចុងក្រោយ​បន្ត​ប្រកួត​ប្រជែង​រហូត​ដល់​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​តែ​ម្តង។ ក្រុម​ជើង​ឯក​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទី២​ពិភពលោក 2024 FIVB Challenger Cup បន្ទាប់​ពី​ពានរង្វាន់ 2024 FIVB Men’s Volleyball Nations League៕

Share.