ទីបំផុតម្ចាស់ជើងឯក នៃព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​បុរស​ប្រចាំ​ទ្វីប​អាស៊ី Asian Men’s Volleyball Challenge Cup 2024 បានទៅលើក្រុមបាល់ទះជម្រើសជាតិកាតា ក្រោយ​យកឈ្នះប៉ាគីស្ថាន នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-០ (25–22, 25–20, 25–19) កាលពីយប់ថ្ងៃអាទិត្យ ទី៩ ខែមិថុនា លើ​ទីលាន Isa Bin Rashed Hall ក្នុង​ទីក្រុង Isa ប្រទេស​បារ៉ែន។

លទ្ធផល​នៅ​វគ្គ​​៨​ក្រុម​ចុងក្រោយ​មាន៖
-ចិន ០-៣ កាតា
-កាហ្សាក់ស្ថាន ៣-១ អូស្រ្តាលី
-បារ៉ែន ២-៣ កូរ៉េខាងត្បូង
-ប៉ាគីស្ថាន ៣-២ វៀតណាម

ចំណែក​លទ្ធផល​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​​វិញ​មាន៖
-កាតា ៣-១ កាហ្សាក់ស្ថាន
-កូរ៉េខាងត្បូង ១-៣ ប៉ាគីស្ថាន

វគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣៖
-កាហ្សាក់ស្ថាន ១-៣ កូរ៉េខាងត្បូង

ដូច្នេះ​ចំណាត់​ថ្នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍ 2024 Asian Men’s Volleyball Challenge Cup រកឃើញ​ហើយ​ក្នុង​នោះ៖
ជើង​ឯក៖ កាតា
ជើង​ឯក​រង៖ ប៉ាគីស្ថាន
លេខ​៣៖ កូរ៉េខាងត្បូង
លេខ៤៖ កាហ្សាក់ស្ថាន
លេខ៥៖ ចិន
លេខ​៦៖ វៀតណាម
លេខ៧៖ បារ៉ែន
លេខ៨៖ អូស្រ្តាលី
លេខ៩៖ ថៃ
លេខ​១០៖ ហ្វីលីពីន
លេខ១១៖ ឥណ្ឌូណេស៊ី
លេខ១២៖ តៃវ៉ាន់។

ពានរង្វាន់ Asian Men’s Volleyball Challenge Cup បង្កើត​ឡើង​ពី​ឆ្នាំ​២០១៨ ដោយ​​គ្រោង​ធ្វើ​ឡើង​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ការ​រៀបចំ​កន្លង​មក​មាន​ការ​រអាក់រអួល​ខ្លះៗ​ ក្នុង​នោះ​នៅ​ឆ្នាំ​២០១៨ ជើង​ឯក​បាន​ទៅ​អ៊ីរ៉ាក់, ឆ្នាំ​២០២០ មិនបាន​រៀបចំ​ដោយ​សារ​ជំងឺ​កូវីដ-១៩, ឆ្នាំ​២០២២ ជើង​ឯក​បាន​ទៅ​ក្រុម​ជីគីស្ថាន, ឆ្នាំ​២០២៣ ជើង​ឯក​បាន​ទៅ​ថៃ និងចុងក្រោយឆ្នាំ២០២៤ បានទៅលើកាតា។

គួរដឹងថាក្រុម​លេខ១​និង​លេខ​២​តាម​ពូល​មាន​ឈ្មោះ​ឡើង​វគ្គ​វគ្គ​៨ក្រុម​ចុងក្រោយ​បន្ត​ប្រកួត​ប្រជែង​រហូត​ដល់​រក​ម្ចាស់​ជើង​ឯក​ប្រចាំ​ឆ្នាំ​តែ​ម្តង។ ក្រុម​ជើង​ឯក​នឹង​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​កម្រិត​ទី២​ពិភពលោក 2024 FIVB Challenger Cup បន្ទាប់​ពី​ពានរង្វាន់ 2024 FIVB Men’s Volleyball Nations League៕

Share.