នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសតែងតាំងលោក ភា សុភក្រ្តា ជាគ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ដើម្បីដឹកនាំក្នុងពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ក្រុម​បាល់ទាត់​ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ស្ថិត​​នៅពូល A ជាមួយម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី ទីម័រ​ខាង​កើត និង​ហ្វីលីពីន ក្នុង​ពាន​រង្វាន់យុវជន​អាស៊ាន​ ASEAN U19 Boys’ Championship 2024។

ពូល A រួមមានដូចជា៖

  • ឥណ្ឌូណេស៊ី (ម្ចាស់​ផ្ទះ)
  • ទីម័រខាងកើត
  • កម្ពុជា
  • ហ្វីលីពីន

កម្មវិធីប្រកួត៖

ពូល B រួមមានដូចជា៖

  • ឡាវ
  • វៀតណាម
  • មីយ៉ាន់ម៉ា
  • អូស្ត្រាលី

ពូល​ C រួមមានដូចជា៖

  • ម៉ាឡេស៊ី
  • ថៃ
  • សិង្ហបុរី
  • ប្រ៊ុយណេ៕
Share.