ពានរង្វាន់​លីគយុវជនអាយុ​ក្រោម​១៩ ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតសប្តាហ៍ទី៤ ហើយ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ក្នុងនោះឃើញថា ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំរបស់បឹងកេត ឡើងមកឈរកំពូលតារាង បន្ទាប់ពីក្រុមវិសាខា ចាញ់លើកដំបូងនៅសប្តាហ៍ទី៤ ។

ខាងក្រោមនេះជាតារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៤៖

លទ្ធផលការប្រកួតសប្តាហ៍ទី៤៖
ថ្ងៃទី៨​ ខែមិថុនា ឆ្នាំ២០២៤

ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤

សម្រាប់​ការ​ចាប់​ផ្តើម​រដូវ​កាល​ដំបូង​ ​លីគ​យុវជន​អាយុ​១៩​ឆ្នាំ​ ​មាន​ក្រុម​ ១០​ចូល​រួម​ប្រកួត មាន​ដូច​ជា៖​ ណាហ្គាវើលដ៍, សមាគមកីឡាបាល់ទាត់​ខេមរភូមិន្ទ​, អង្គរថាយហ្គឺរ, ព្រះ​ខ័នរាជ​ស្វាយរៀង, ភ្នំពេញ​ក្រោន, វិសាខា, ISI ដង្កោសែន​ជ័យ, បឹងកេត, សាលាតម្រង់​ទិស​រាជ​ធានី​ភ្នំពេញ​អាយុ១៨​ឆ្នាំ និង សាលាបាល់ទាត់​ជាតិ​បាទីអាយុ១៦ឆ្នាំ។

តាម​ការ​គ្រោង​ទុក កម្មវិធី​ប្រកួត​លីគ​យុវជន​កម្ពុជា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៤ ក្នុង​ចំណោម​​ការ​ប្រកួត​សរុប​២១​សប្ដាហ៍។ រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​វិល​ជុំ​សន្សំ​ពិន្ទុ​២​ជើង (ក្នុង​ដី និង​ក្រៅ​ដី) មុន​ពេល​​យក​ក្រុម​កំពូល​ទាំង​៤​ឡើង​ទៅ​ប្រកួត​ជុំ​ទី​៣​ដែល​មាន​៣​ប្រកួត​ទៀត។ ក្រុម​​​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ជា​ជើងឯក៕

Share.