ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

ខាងក្រោមគឺជាកីឡដ្ឋានទាំង ១០ ដែលគ្រោងនឹងរៀបចំពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024៖

១. កីឡដ្ឋាន Olympiastadion Berlin មានមូលដ្ឋាននៅក្នុងទីក្រុង Berlin ផ្ទុកអ្នកទស្សនាបានចំនួន ៧១,០០០នាក់។

២. កីឡដ្ឋាន Allianz Arena មានមូលដ្ឋាននៅក្នុងទីក្រុង Munich ផ្ទុកអ្នកទស្សនាបានចំនួន ៦៦,០០០នាក់។

៣. កីឡដ្ឋាន Westfalenstadion មានមូលដ្ឋាននៅក្នុងទីក្រុង Dortmund ផ្ទុកអ្នកទស្សនាបានចំនួន ៦២,០០០នាក់។

៤. កីឡដ្ឋាន Stuttgart Arena មានមូលដ្ឋាននៅក្នុងទីក្រុង Stuttgart ផ្ទុកអ្នកទស្សនាបានចំនួន ៥១,០០០នាក់។

៥. កីឡដ្ឋាន Arena AufSchalke មានមូលដ្ឋាននៅក្នុងទីក្រុង Gelsenkirchen ផ្ទុកអ្នកទស្សនាបានចំនួន ៥០,០០០នាក់។

៦. កីឡដ្ឋាន Frankfurt Arena មានមូលដ្ឋាននៅក្នុងទីក្រុង Frankfurt ផ្ទុកអ្នកទស្សនាបានចំនួន ៤៧,០០០នាក់។

៧. កីឡដ្ឋាន Volksparkstadion មានមូលដ្ឋាននៅក្នុងទីក្រុង Hamburg ផ្ទុកអ្នកទស្សនាបានចំនួន ៤៩,០០០នាក់។

៨. កីឡដ្ឋាន Düsseldorf Arena មានមូលដ្ឋាននៅក្នុងទីក្រុង Düsseldorf ផ្ទុកអ្នកទស្សនាបានចំនួន ៤៧,០០០នាក់។

៩. កីឡដ្ឋាន Stadion Köln មានមូលដ្ឋាននៅក្នុងទីក្រុង Cologne ផ្ទុកអ្នកទស្សនាបានចំនួន ៤៣,០០០នាក់។

១០. កីឡដ្ឋាន Red Bull Arena មានមូលដ្ឋាននៅក្នុងទីក្រុង Leipzig ផ្ទុកអ្នកទស្សនាបានចំនួន ៤០,០០០នាក់៕

២៤ក្រុម បែងចែងជា ៦ពូល៖

Share.