ព្រះសីហនុ៖ មនុស្សប្រុសស្រីចំនួន១៣នាក់់ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ត្រូវកម្លាំងកងអាវុធហត្ថខេត្តព្រះសីហនុ បញ្ចូនខ្លួនទៅកាន់តុលាការ ក្រោយជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅគោលដៅចំនួន៣ផ្សេងគ្នា ពោលគឺ ២ទីតាំងស្ថិតនៅខេត្តព្រះសីហនុ និងមួយទីតាំងទៀតស្ថិតក្នុងខេត្តកំពងស្ពី។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យទាំង១៣នាក់រួមមាន៖ ១-ឈ្មោះ ផន វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ។ ២-ឈ្មោះ ណាង ផាន ភេទប្រុស អាយុ៣៤ឆ្នាំ។ ៣-ឈ្មោះ កង គួយ ភេទប្រុស អាយុ១៨ឆ្នាំ។ ៤-ឈ្មោះ តឹក ប៑ុនទី ភេទប្រុស អាយុ៣៣ឆ្នាំ។ ៥-ឈ្មោះ អៀង សុខឡេង ភេទស្រី អាយុ២២ឆ្នាំ។ ៦-ឈ្មោះ ឡុង ស្រីភីម ភេទស្រី អាយុ២0ឆ្នាំ។ ៧-ឈ្មោះ ប៊ុន តុង ភេទប្រុស អាយុ១៨ឆ្នាំ។ ៨-ឈ្មោះ ហ៊ុល រិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ។ ៩-ឈ្មោះ គង់ សុផល ភេទប្រុស អាយុ៣២ឆ្នាំ។ ១០-ឈ្មោះ ស៊ិន ចាន់ថុល ភេទប្រុស អាយុ៣0ឆ្នាំ។ ១១-ឈ្មោះ យន់ ណុយ ភេទប្រុស អាយុ៥២ឆ្នាំ។ ១២-ឈ្មោះ ឃុន សាវ័ន្ដ ភេទប្រុស អាយុ៣៨ឆ្នាំ។ និង១៣-ឈ្មោះ អ៊ុក ចាន់មុន្នីរតន៍ ភេទប្រុស អាយុ២៤ឆ្នាំ។


ដោយឡែក ចំពោះវត្ថុតាងសរុបរួមមាន៖ ម្សៅក្រាមសថ្លាចំនួន១០កញ្ចប់ ទម្ងន់២១១,៧៨ក្រាមថ្លឹងទាំងសំបក ទូរសព្ទដៃ១៤គ្រឿង ដបជក់មួយ ខ្សៀរសម្រាប់ជក់មួយ ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ប្រាក់ចំនួន២0ដុល្លារ។ បច្ចុប្បន្ន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យចំនួន១៣នាក់់ ស្រី២នាក់ នឹងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប៕

អត្ថបទ៖ ឈុន គឹមហៃ

Share.