វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2026 FIFA World Cup បានបញ្ចប់ការប្រកួតវគ្គជម្រុះជុំទី២ ហើយដូចនេះក្រុមទាំង១៨ ដែលមានឈ្មោះឡើងទៅជុំទី៣ នឹងបន្តប្រកួតគ្នាក្នុងពូលដើម្បី​ស្វែង​រក​ក្រុម​ខ្លាំង​បន្ត​ឡើង​ទៅ​ជុំ​ទី៤ និង​ទី​៥ មុន​កក់​សំបុត្រ​យន្តហោះ​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ។

សម្រាប់ក្រុមទាំង១៨ ដែលជាក្រុមខ្លាំង តាមពូល ទាំង៩ និងជាក្រុម​ដែលរកបានពិន្ទុច្រើនជាងគេ នឹងបន្តឡើង​ទៅជុំទី៣​មានដូចជា៖ ក្រុមជម្រើសជាតិ​អូស្ត្រាលី, បារ៉ែន, ចិន, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់, អ៊ីរ៉ាក់, ជប៉ុន, ហ្ស៊កដានី, គុយវ៉ែត, កៀហ្ស៊ីស៊ីស្ថាន, កូរ៉េខាងជើង, អូម៉ង់, ប៉ាឡេស្ទីន, កាតា, អារ៉ាប៊ីសាអូឌីត, កូរ៉េខាងត្បូង, អារ៉ាប់រួម, អ៊ូសបេគីស្ថាន។

​សម្រាប់រូបមន្តប្រកួតគឺក្រុម​ដែល​ឈរ​លេខ១​និង​លេខ​២​តាម​ពូល​នីមួយៗ​នៅ​ជុំទី២ នឹង​បន្ត​ទៅ​ប្រកួត​ជុំទី៣ ដោយ​ក្រុម​ទាំង​១៨​នេះ ត្រូវ​បែងចែក​ជា​​៣ពូល​ទៀត ដើម្បី​ប្រកួត​សន្សំ​ពិន្ទុ​យក​ក្រុម​លេខ១​និង​លេខ​២ នឹងទទួល​សិទ្ធិ​ស្វ័យប្រវត្តិ​ទៅ​ប្រកួត 2026 FIFA World Cup ខណៈ​ក្រុម​លេខ៣​និង​លេខ​៤ ត្រូវ​បន្ត​ទៅ​ប្រកួត​ជុំទី៤។

ចំពោះរូបមន្តប្រកួតនៅជុំទី៤ វិញ​គឺយក​ក្រុម​លេខ​៣​និង​លេខ៤​ទាំង​៣ពូល​មាន​៦​ក្រុម ចាប់​ឆ្នោត​បែងចែក​ជា​២ពូល ប្រកួត​គ្នា ស្វែងក​រក​អ្នក​​ឈរ​លេខ១​តាម​ពូល បន្ត​បាន​សំបុត្រ​ទៅ​ 2026 FIFA World Cup ជាមួយ​ក្រុម​ទាំង​៦មុន ក្នុង​ជុំទី៣។ ចំណែក​ក្រុម​លេខ២​ក្នុង​ពូល​ទាំង​២ ត្រូវ​បន្ត​សិទ្ធិ​ទៅ​ប្រកួត​ជុំទី៥។

ជុំទី៥​នេះ​យក​ក្រុម​លេខ២ ទាំង​២ពូល​នៅ​ជុំទី៤ ប្រកួត​គ្នា​ចំនួន​២ជើង (Home/Away) រក​អ្នក​ឈ្នះ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ទៅ​ប្រកួត​ជាមួយ​ក្រុម​ណាមួយ​មក​ពី​ទ្វីប​ផ្សេង រក​អ្នក​ឈ្នះ​បន្ត​ឱកាស​ទៅ 2026 FIFA World Cup។

ខាងក្រោមនេះជាចំនួនកៅអីដែលបណ្តាលទ្វីប នីមួយៗទទួលបានមុនទៅចូលនៅ World Cup ឆ្នាំ២០២៦៖

១. ទ្វីបអាស៊ី ទទួលបាន ៨កៅអី កើនឡើងចំនួន ២កៅអី
២. ទ្វីបអាហ្រ្វិក ទទួលបាន ៩កៅអី កើនឡើងចំនួន ៥កៅអី
៣. ទ្វីបអាមេរិកខាងជើង ទទួលបាន ៣កៅអី (ដកម្ចាស់ផ្ទះ៣ប្រទេស)
៤. ទ្វីបអាមេរិកខាងត្បូង ទទួលបាន ៦កៅអី កើនឡើងចំនួន ២កៅអី
៥. ទ្វីបអឺរ៉ុប ទទួលបាន ១៦កៅអី កើនឡើងចំនួន ៣កៅអី
៦. ទ្វីបអូសេអានី ទទួលបាន ១កៅអី។

បើមិនមានអ្វីប្រែប្រួលនោះទេ នោះការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែល​រៀបចំ​ឡើង​នៅ​សហរដ្ឋអា​មេរិក កាណាដា និងម៉ិកស៊ិក ដោយមាន ៤៨ក្រុម មកពី៦ទ្វីប ជុំវិញពិភពលោក៕

ដូចនេះយើងរងចាំមើលថា តើក្រុមណាខ្លះនឹងតំណាងទ្វីបអាស៊ី ទៅប្រកួតជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២៦ ?

Share.