ភ្នំពេញ ៖ ក្មេងទំនើង២ក្រុមប្រដាប់ដោយដាវ កាំបិត ដេញកាប់គ្នាតាមដងផ្លូវ បង្កអសន្តិសុខ ភ័យខ្លាច ក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ បង្ក្រាបចាប់ខ្លួនបានចំនួន១០នាក់ ម៉ូទូចំនួន៥គ្រឿង កាលពីវេលាម៉ោង ១២នឹង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមនគរបាលបានឱ្យដឹងថា ក្រុមក្មេងទំនើង២ក្រុមប្រដាប់ដោយដាវ កាំបិត ដេញកាប់គ្នាតាមដងផ្លូវ ក្នុងសង្កាត់គោក រហូតដល់ផ្លូវហាណូយ ចាប់ខ្លួនបាន សរុប១០នាក់ ម៉ូតី៥គ្រឿង ។ ក្រោយចាប់ខ្លួនបានក្មេងក្មេងទំនើងទាំងអស់ ត្រូវបាននាំខ្លួនទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.