លោក Tun Ahmad Sarji Abdul Hamid នាយបេសកម្មរបស់ប្រទេសម៉ាឡេស៊ី ដឹកនាំអត្តពលិកចេញទៅប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស 2012 Olympic Gamesបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីពេលថ្មីៗ។
បើតាមសារព័ត៌មានក្នុងស្រុករបស់ម៉ាឡេស៊ី បានបញ្ជាក់ថាបុរសវ័យ៨២ឆ្នាំរូបនេះបានវិជ្ជមានជំងឺកូវីដ-១៩ តាំងពីថ្ងៃទី៣ ខែកក្កដា មកម៉្លេះ ប៉ុន្តែលោកត្រូវបានគេអះអាងថាមរណភាពនៅថ្ងៃទី២៨ ខែកក្កដា ថ្មីៗនេះ នៅមន្ទីរពេទ្យCanselor Tuanku Muhriz ក្នុងទីក្រុងកូឡាឡាំពួរ។
លោកធ្លាប់ជាអគ្គលេខាធិការនៃទីស្ដីការនាយករដ្ឋមន្រ្តីម៉ាឡេស៊ីទី៩ ចន្លោះឆ្នាំ១៩៩០ ដល់១៩៩៦ ដែលមានលោក Mahathir Mohamad ជានាយករដ្ឋមន្រ្តី។ ក្រោយចូលនិវត្តន៍ពីការងាររាជការបុរសដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard University រូបនេះបានតែងតាំងជាគណៈគ្រប់គ្រងក្រុមហ៊ុនរបស់រដ្ឋ។
លោកធ្លាប់ជាក្បាលម៉ាស៊ីនកីឡាវាយកូនគោល និងកីឡាករមួយចំនួនទៀតបូកទាំងគ្រីឃីត។
សូមបញ្ជាក់ថាលោក Tun Ahmad Sarji Abdul Hamid បានដឹកនាំអត្តពលិកចំនួន៣០រូបទៅចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០១២ ដោយកាលនោះឈ្នះបានមេដាយប្រាក់១ និងមេដាយសំរឹទ្ធ១៕