ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសជ្រើសរើសកីឡាករអាយុក្រោម១៥ឆ្នាំ ដើម្បីចូលរួមក្នុងកម្មវិធី Japan Youth Dream Challenge 2024 ហើយអាចមានឱកាសទៅហ្វឹកហាត់នៅប្រទេសជប៉ុន និងក្លាយជាកីឡាករចុះកុងត្រា ព្រមទាំងអាចចូលរួមប្រកួតក្នុងពានរង្វាន់ Cambodian Premier League ថែមទៀតផង។

ដូចនេះសម្រាប់ប្អូនៗដែលជាកីឡាករ ហើយចាប់អារម្មណ៍ អាចដាក់ពាក្យចូលរួមបាន ចាប់ពីថ្ងៃទី៦ ដល់ទី៧ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច នៅភ្នំពេញ៕

Share.