កាលបរិច្ឆេទ នៃការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិលើកទី១ នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ចាប់ផ្តើមបើកទ្វារពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ និងបិទទ្វារវិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុននេះ។
ទីផ្សារដោះដូរកីឡាកររបស់ណាហ្គាវើលដ៍ នៅលីគកំពូលកម្ពុជា ក្រោយបើកទ្វារបាន១៤ថ្ងៃ៖
ប្រកាសចែកផ្លូវជាមួយកីឡាករ៖
- AMANGELDIEV BEKTUR ជនជាតិកៀហ្ស៊ីស៊ីស្ថាន
- ញឹម លីហួរ
- សេង សារ៉ាវុធី
- Naruse Yuta ជនជាតិជប៉ុន
- Mursalim Muhammad Rafli ជនជាតិឥណ្ឌូណេស៊ី
- Alexandre Cardoso ជនជាតិប្រេស៊ីល។
ស្របពេលអ្នកចាំទី ស៊ូ យ៉ាទី បានប្រកាសចាកចេញពីក្លិបបាល់ទាត់ណាហ្គាវើលដ៍ ហើយសម្រាកពីបាល់ទាត់មួយរយះធំ ដើម្បីទុកពេលឱ្យរបួសរបស់ខ្លួនជាសះស្បើយ១០០%ឡើងវិញ និងជាប់ភារកិច្ចផ្ទាល់ខ្លួន។ បច្ចុប្បន្នក្រុមបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់លោក ឃឹម បូរី មិនទាន់នាំចូលកីឡាករថ្មីនោះ៕