ក្រុមជម្រើសជាតិរូម៉ានី ក្រោមការដឹកនាំរបស់លោក Edward Iordănescu បានយកឈ្នះអ៊ុយក្រែន ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣-០ នៅកីឡដ្ឋាន Allianz Arena កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 បើកឆាកពូល E។
នេះគឺជាជ័យជម្នះលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ នៃពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro របស់ក្រុមជម្រើសជាតិរូម៉ានី ក្រោយខកខានឈ្នះតាំងពី Euro ឆ្នាំ២០០០ លើក្រុមជម្រើសជាតិអង់គ្លេស ក្នុងលទ្ធផល ៣-២ ដែលប្រទេសបែលហ្សិក និងហូឡង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
លទ្ធផលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤៖
- រ៉ូម៉ានី ៣-០ អ៊ុយក្រែន នៅកីឡដ្ឋាន Allianz Arena
- បែលហ្សិក ០-១ ស្លូវ៉ាគី នៅកីឡដ្ឋាន Waldstadion (Frankfurt)
- បារាំង ១-០ អូទ្រីស នៅកីឡដ្ឋាន Merkur Spiel-Arena។
តារាងចំណាត់ថ្នាក់ពូល E បណ្តោះអាសន្ន៖
- រូម៉ានី ១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
- ស្លូវាគី ១ប្រកួត ស្មើ១ មាន១ពិន្ទុ
- បែលហ្ស៊ិក ១ប្រកួត ស្មើ១ មាន១ពិន្ទុ
- អ៊ុយក្រែន ១ប្រកួត ចាញ់១ មានសូន្យពិន្ទុ។
គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕