អធិរាជ​លេងអំបោះ​ឆៅ ធន់ រិទ្ធី ​បានយកឈ្នះ តារាប្រដាល់ថៃហ្វៃ សៃយុគ (Saiyok Pumpanmuang) ដោយពិន្ទុ សម្រាប់​ការ​ប្រកួត​ដាក់ខ្សែ​ក្រវាត់ ការប្រកួតមិត្តភាពអន្តរជាតិ យប់ថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យ ក្នុង​​ព្រឹត្តិការណ៍ The Battle of Kings II។

ក្រោយ​បញ្ចប់​ការ​ប្រកួត​បាន​ប៉ុន្មាន​ថ្ងៃ សៃយុគបាន​បង្ហោះ​សារ​មួយ​ឃ្លា​យ៉ាង​មាន​ន័យ​នៅ​លើ​ទំព័រ​ហ្វេស​បុក​របស់​ខ្លួន​ថា ៖ «ពួកយើងប្រយុទ្ធគ្នានៅលើសង្វៀន ប៉ុន្តែ ចប់ការប្រកួត យើងជាបងប្អូន។ នេះជាកីឡា»។

រំលឹក​ថា សម្រាប់​ជ័យ​ជម្នះ​ធន់ រិទ្ធី លើសៃយុគ ក្នុង​ការ​ប្រកួត​​ ៣ទឹកពេញចៅក្រមទាំង ៥រូប​បា​ន​ផ្តល់​ពិន្ទុរួមមានដូចជា៖

ចៅក្រមទី១ ៥៩-៥៦ ធន់ រិទ្ធី ឈ្នះ
ចៅក្រមទី២ ៥៧-៥៧ ស្មើគ្នា
ចៅក្រមទី៤ ៥៩-៥៨ ធន់ រិទ្ធី ឈ្នះ
ចៅក្រមទី៤ ៥៩-៥៨ សៃយុគ ឈ្នះ
ចៅក្រមទី៥ ៥៨-៥៧ ធន់ រិទ្ធី ឈ្នះ។

គួរបញ្ជាក់ថាសម្រាប់​ ប្រវត្តិជួបគ្នា ៣លើករវាង ធន់ រិទ្ធី ​និង សៃយុគ លទ្ធផលគឺ ធន់ រិទ្ធី ឈ្នះ១លើក ស្មើ១លើក និងសៃយុគ ឈ្នះ១លើក។ ដោយឡែកមុនការប្រកួតកីឡាករ ធន់ រិទ្ធី បានលើកឡើងថា៖«សម្រាប់ជំនួបជាមួយកីឡាករថៃ សៃយុគ លើកទី៣នេះ ក្នុង​​ព្រឹត្តិការណ៍ The Battle of Kings II គឺជា​ការជួបគ្នាលើក​ចុងក្រោយ​ហើយ ទោះឈ្នះឬចាញ់ក៏ដោយ»៕

Share.