ភ្នំពេញ ៖ ក្មេង​ទំនើង​មួយ​ក្រុម​បាន​លើក​បក្ខពួក​នាំ​​គ្នា​ជិះ​ម៉ូតូ​មក​វាយ​ក្មេង​ស្ទាវ​១មួយ​ក្រុមទៀត ដែល​កំពុង​តែ​អង្គុយ​ហូប​អី​ បណ្ដាល​ផ្អើល​អ្នក​លក់ដូរ​រត់​គេច​បាទ​ជើង​សព្រាត​ ហើយ​នៅ​សល់​ម៉ូតូ​១គ្រឿង​ ក៏ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​វាយ​កម្ទេចម៉ូតូ​ខូចខាត​ទាំង​ស្រុង​។

ហេតុការណ៍​នេះ កើតឡើងនៅវេលាទាបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ជាប់​របងអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ចំណុច​ភូមិ​ព្រៃ​ទា សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជុំវិញករណីក្មេងទនើងបើកឆាកប្រយុទ្ធគ្នានៅខណ្ឌ​ពោធិ​សែន​ជ័យនេះដែរ លោក ទូច សុឃ: (សុខ:) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងដែរថា ក្រោយកើតហេតុការខាលើ សមត្ថកិច្ចរបស់ខណ្ឌនៃទីកន្លែងកើតនូវបទល្មើស និងសមត្ថកិច្ចរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការគ្នា នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធតាមដែនដីផ្សេងផ្សេងៗទៀត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាភ្លាមៗ។

ហើយមកដល់ពេលនេះសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ និងឈានទៅដល់ការចាប់ខ្លួនក្មេងទំនើង ដែលបើកការវាយប្រហារគ្នា ពោលគឺបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនដោយចេតនា ដោយកាប់ទៅលើម៉ូតូរបស់ភាគីម្ខាងទៀតនោះ ។ ពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែបន្តក្រសោបនូវមុខសញ្ញាផ្សេងៗដទៃទៀត៕

Share.