បើនិយាយពី​កីឡាករ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship នោះ​ច្បាស់​ណាស់​គឺ​ជាខ្សែការពារ Lamine Yamal របស់ក្រុមជម្រើសជាតិអេស្ប៉ាញ។

ខ្សែបម្រើ Dominik Szoboszlai មានវ័យ ២៣ឆ្នាំ ២៣៤ថ្ងៃ ពេលហុងគ្រី ប៉ះស្វីស

តែ​ងបើ​យើង​ងាក​មក​ខ្សែបម្រើ Dominik Szoboszlai ក៏​ជាកីឡាករ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​ផង​ ក្នុង​នាម​ជា​ប្រធាន​ក្រុមដែលចូលលេងក្នុងព្រឹត្តិការណ៍ UEFA Euro ពោលគឺមានវ័យ ២៣ឆ្នាំ ២៣៤ថ្ងៃ ពេលហុងគ្រី ប៉ះស្វីស នៅ UEFA Euro 2024 នេះ។

សម្រាប់​ការប្រកួតរបស់​ក្រុម​ជម្រើសជាតិ ហុងគ្រី ក្នុង​ជំនួប​ប៉ះ ស្វីស ក្នុង​ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ជម្រុះក្នុង​ពូល​ជុំ​ទី១ កាល​ពី​ថ្ងៃទី១៥ មិថុនា ហុងគ្រី បាន​បរាជ័យ​ក្រោម​ថ្វីដៃស្វីស ក្នុង​លទ្ធផល ៣ទល់​និង១ នៅកីឡដ្ឋាន RheinEnergieStadion។

ដោយឡែក​សម្រាប់​កីឡាករដែលមានវ័យក្មេងជាងគេទាំង៥៖

Lamine Yamal អេស្ប៉ាញ ១៦ឆ្នាំ ១១ខែ និង១ថ្ងៃ
Warren Zaïre-Emery បារាំង ១៨ឆ្នាំ ៣ខែ និង៥ថ្ងៃ
Leo Sauer ស្លូវ៉ាគី ១៨ឆ្នាំ ៥ខែ និង២៩ថ្ងៃ
Semih Kiliçsoy តួកគី ១៨ឆ្នាំ ៩ខែ និង៣០ថ្ងៃ
Gabriel Sigua ហ្សកហ្ស៊ី ១៨ឆ្នាំ ១១ខែ និង១៥ថ្ងៃ។

Lamine Yamal អេស្ប៉ាញ ១៦ឆ្នាំ ១១ខែ និង១ថ្ងៃ

សម្រាប់​កម្មវិធីប្រកួត ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប នៅរាត្រីនេះ មាន​ចំនួន ៣គូរួម​មាន៖

  • ក្រូអាត ប៉ះ អាល់បានី វេលាម៉ោង ៨:០០នាទីយប់
  • អាល្លឺម៉ង់ ប៉ះ ហុងគ្រី វេលាម៉ោង ១១:០០នាទីយប់
  • ស្កុតឡេន ប៉ះ ស្វ៊ីស វេលាម៉ោង ២:០០នាទីរំលង់អាធ្រាត

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយ​ប្រើ​ប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួត​របស់​ក្រុម​ដែល​ចូលរួមទាំង ២៤។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ឬ UEFA European Football Championship ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.