ក្រុម​បាល់ទាត់​បុរស​របស់​ប៉ូឡូញ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទះ 2021 FIVB Volleyball Boys’ U19 World Championship ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​អ៊ីរ៉ង់ ក្រោយ​យក​ឈ្នះ​លើ​ក្រុម​​ប៊ុលហ្គារី ដោយ​លទ្ធផល ៣សិត​ទល់០ ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ។

ពានរង្វាន់​បាល់ទះ​ 2021 FIVB Volleyball Boys’ U19 World Championship មាន​ក្រុម​ចូលរួម​ចំនួន​​២០​ក្រុម​មក​ពី​៥ទ្វីប​ ខណៈ​ក្រុម​ថៃ និង​អ៊ីរ៉ង់ តំណាង​ឱ្យ​ទ្វីប​អាស៊ី ក្រោយ​ក្រុម​​តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ប្រកាស​ដក​ខ្លួន។

ជា​លទ្ធផល​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រុម​ប៉ូឡូញ ឈ្នះ​ប៊ុលហ្គារី ៣ សិតទល់០ ហើយ​ក្រុម​អ៊ីរ៉ង់ ឈ្នះ​រុស្ស៊ី ៣សិត​ទល់២ ក្នុង​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣។ ចំណែក​ចំណាត់​ថ្នាក់​សរុប៖
លេខ១ ប៉ូឡូញ
លេខ២ ប៊ុលហ្គារី
លេខ៣ អ៊ីរ៉ង់
លេខ៤ រុស្ស៊ី
លេខ៥ អាហ្សង់ទីន
លេខ៦ អ៊ីតាលី
លេខ៧ ប្រេស៊ីល
លេខ៨ អាល្លឺម៉ង់
លេខ៩ ឆែក
លេខ១០ ឥណ្ឌា
លេខ១១ បែលហ្សិក
លេខ១៣ ថៃ
លេខ ១៤ នីហ្សេរីយ៉ា
លេខ១៥ កូឡុំប៊ី និង​នីហ្សេរីយ៉ា
លេខ១៧ បេឡារូស
លេខ​១៨ កាមេរ៉ូន
លេខ​១៩ សាធារណរដ្ឋដូមីនីកាំង និង​ហ្គាតេម៉ាឡា

ចំណែក​ពានរង្វាន់​ផ្សេង​ទៀត​មាន៖
Most Valuable Player៖ Tytus Nowik របស់​ប៉ូឡូញ
Best Setter៖ Stoil Palev ប៊ុលហ្គារី
Best Outside Spikers៖ Aleksandar Nikolov ប៊ុលហ្គារី, Kamil Szymendera ប៉ូឡូញ
Best Middle Blockers៖ Yousef Kazemi អ៊ីរ៉ង់ Jakub Majchrzak ប៉ូឡូញ
Best Opposite Spiker៖ Tytus Nowik ប៉ូឡូញ
Best Libero៖ Jakub Hawryluk ប៉ូឡូញ

ពានរង្វាន់ FIVB Volleyball Boys’ U19 World Championship រៀបចំ​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ រាល់​២ឆ្នាំ​ម្តង ចាប់​ពី​ឆ្នាំ​១៩៨៩ មក​ស្រប​ពេល​ក្រុម​ប្រេស៊ីល ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់​៦សម័យកាល៕

Telegram-Troryorng
Share.