សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានប្រកាសនាំយកកីឡាខ្សែការពារ លី ដារ៉ូ សម្រាប់ត្រៀម​ក្នុង​រដូវ​កាល​ថ្មី ឆ្នាំ២០២៤-២៥ ខាងមុខ ។

សូមជម្រាប់ថាកីឡាករលី ដារ៉ូ ធ្លាប់ជាយុវជនរបស់ក្លិបបាល់ទាត់វិសាខា ព្រមទាំងធ្លាប់បានបង្ហាញខ្លួន​ឱ្យក្លិប​បាល់​ទាត់ខេត្តព្រៃវែង ថែមទៀតផង។

សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ នឹងឡើងមកកាន់លីគកំពូលកម្ពុជា សម្រាប់រដូវកាលថ្មី ២០២៤-២៥ ប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ថ្នាក់ជាតិ និងពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ជាមួយក្លិបបាល់ទាត់ Life FC ខេត្តព្រះសីហនុ។

Share.