ពោធិ៍សាត់៖ ជនសង្ស័យប្រុសស្រីចំនួន០២ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន១១កញ្ចប់ នៅក្នុងក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសថ្នាំញៀនមួយករណី។ កាលពីវេលាម៉ោង០១និង ៥៥ នាទីរសៀលថ្ងៃទី ១៨ ខែមិថុនាឆ្នាំ២០២៤ នៅនឹងផ្ទះជនសង្ស័យក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថាជនសង្ស័យ ទី០១ ឈ្មោះ កែប ភក្ត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិសំរោង០២ ឃុំសំរោង ស្រុកភ្នំក្រវាញ ទី២ ឈ្មោះញឹបលីណា ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ទី៣ ឈ្មោះ ប៊ូចន្ធូ ភេទស្រីអាយុ១៤ ឆ្នាំ រស់នៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញនិងទី ឈ្មោះ ប៊ូម៉ៅ ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅក្នុងភូមិរវៀង ឃុំ សំរោង ស្រុកភ្នំក្រវាញ។

ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន វត្ថុតាង ថ្នាំញៀនចំនួន ១១ កញ្ចប់ ទូរសព្ទដៃចំនួន០៥ គ្រឿង ឈើគគីចំនួន០៤ សន្លឹក ឈឺប្រណិតចំនួន២៦ដុំ។ ចំពោះជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសម្រាប់រឿងតាមនីតិវិធី៕

អត្ថបទ៖ ពោធិ៍សាត់

Share.