ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappé វិលត្រលប់មកហ្វឹកហាត់សារជាថ្មី ជាមួយក្រុមជម្រើសជាតិបារាំង ក្រោយរងរបួសបាក់ខ្ទង់ច្រមុះ ក្នុងជំនួបឈ្នះអូទ្រីស ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Merkur Spiel-Arena កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតពូល D នៃព្រឹត្តិការណ៍ Euro 2024។

ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិបារាំង គឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ត្រូវប្រកួតទល់នឹង ហូឡង់ វេលាម៉ោង ២:០០រំលេងអធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Red Bull Arena Leipzig។

តារាងចំណាត់ថ្នាក់ពូល D បណ្តោះអាសន្ន៖

  1. ហូឡង់ ៣ពិន្ទុ 
  2. បារាំង ៣ពិន្ទុ
  3. ប៉ូឡូញ មិនទាន់មានពិន្ទុ
  4. អូទ្រីស មិនទាន់មានពិន្ទុ។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.