ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោមការដឹកនាំរបស់លោក Luis de la Fuente បានបន្តយកឈ្នះអ៊ីតាលី ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Arena AufSchalke កាលពីយប់ថ្ងៃទី២០ ឈានចូលព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតទី២ នៃពូល B ព្រឹត្តិការណ៍ UEFA Euro 2024។

ដូច្នេះក្រុមជម្រើសជាតិអេស្ប៉ាញ ក្លាយជាក្រុមទី២ បន្ទាប់ពីអាល្លឺម៉ង់ កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ក្រោយឈ្នះ២ប្រកួតជាប់ៗគ្នា ទោះបីនៅសល់១ប្រកួតទៀតក៏ដោយ ខាងក្រោមនេះគឺលទ្ធផល៖

  • អេស្ប៉ាញ ៣-០ ក្រូអាត
  • អេស្ប៉ាញ ១-០ អ៊ីតាលី

តារាងចំណាត់ថ្នាក់ពូល B បណ្តោះអាសន្ន៖

  1. អេស្ប៉ាញ ឈ្នះ២ មាន៦ពិន្ទុ
  2. អ៊ីតាលី ឈ្នះ១ និងចាញ់១ មាន៣ពិន្ទុ
  3. អាល់បានី ស្មើ១ ចាញ់១ មាន១ពិន្ទុ
  4. ក្រូអាត ស្មើ១ ចាញ់១ មាន១ពិន្ទុ។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.