ពោធិ៍សាត់៖ អគ្គិភ័យបានឆេះបំផ្លាញផ្ទះផែបណ្ដែតទឹកមួយខ្នងទំហំបណ្ដោយ ១៤ម៉ែត្រនិងទទឹង០៦ម៉ែត្រធ្វើពីឈើប្រក់សង្កសី បន្ទាប់ពីម្ចាស់ផ្ទះដាក់ដាំបាយនៅចង្រ្កានចោល រួចទៅលើកសៃយ៉ឺនកំពឹស នៅលំហទន្លេសាប។

ករណីនេះកើតឡើងនៅថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២៤ វេលាម៉ោង ៨:00 និង ១០នាទីព្រឹក នៅលើផ្ទៃទឹកបឹងទន្លេសាបក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។


ប្រភពពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យនេះ បង្កឡើងដោយសារការធ្វេសប្រហែស ដោយម្ចាស់ផ្ទះដាក់ដាំបាយចោលហើយជាប់រវល់ទៅលើកសាយ៉ឺន បង្ករជាអណ្ដាតភ្លើងឆាតឆេះបំផ្លាញផ្ទះអស់ទំហំប្រមាណជា 80% រួមនិងសម្លៀកបំពាក់សម្ភារៈ លុយកាក់ចំនួន 5 លានរៀលក៏ត្រូវឆេះបំផ្លាញអស់ផងដែរ។ ដែលមានម្ចាស់ផ្ទះឈ្មោះ ពេជ្រសុខមុី ភេតប្រុសអាយុ ៣៦ ឆ្នាំ រស់នៅភូមិឃុំកើតហេត្តខាងលើ៕

អត្ថបទ​៖ ពោធិ៍សាត់

Share.