ប្រទេសថៃ៖ កងកម្លាំងអង្គ​ភាព កងពលតូចថ្មើរជើងលេខ៥១ ចំនួ​ន៣០នាក់ ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ​កងពលតូចថ្មើរជើងលេខ៥១ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានចូល​រួមហ្វឹកហាត់​ការ ការពារជួយសង្គ្រោះគ្រោះ​មហន្តរាយ និងលេងកីឡា ជាមួយកងទ័ពថៃ ស្ថិត​នៅសាលារៀន អផប៉.ខ្លងណា​មសៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។

ការហ្វឹកហា​ត់នេះ​មានរ​យះពេល​មួយថ្ងៃ ក្នុង​គោលបំ​ណងផ្តល់នូវប​ទពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែ​បវិទ្យាសាស្រ្ត រួមជាមួយគ្នា ដើម្បីពង្រឹងសមត្ថភាព ​ការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរស់នៅតាមបន្ទាត់ព្រំដែន ដោយភាគីថៃ​ដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី ថេបពិថីប និមីត មេបញ្ជាការ កងកម្លាំងបូព៌ាថៃ ត្រូវ​បញ្ចប់នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។

ក្នុងឱកាស​នោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានមានប្រសាស​ន៍ថ្លែងអំណ​រគុណដល់ភា​គីថៃ ដែលបានអនុញាតិឲ្យភា​គីកម្ពុជាបានចូលរួមគ្នា ដើម្បីដកស្រង់បទពិសោធន៍ ដើម្បីធានាឲ្យកិច្ចការងារជួយ​សង្គ្រោះអាយុជីវិតមនុស្ស និងសម្ភារ បានលឿន រហ័ស ទាន់ពេល​វេលា និងសុវត្ថិភាព ឆ្លើយតបនូវសេចក្តីត្រូវការចំបាច់និងបន្ទាន់ និងតាមបទបញ្ជាថ្នាក់លើ៕

អត្ថបទ៖ប៉ោយប៉ែត

Share.