ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងត្រូវជួបក្រុមជម្រើសជាតិ U20 វៀតណាម ក្នុងវគ្គជម្រុះលើទឹកដីកណ្ដាលនៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនាខាងមុខ ដើម្បីប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រការប្រកួតកីឡាបាល់ទះជើងឯកអាស៊ី យុវជនអាយុក្រោម ២០ឆ្នាំ ឆ្នាំ២០២៤ (Men’s Asian U20 Volleyball Championship 2024) នៅប្រទេសឥណ្ឌូណេស៊ី។

ខាងក្រោមនេះគឺជាសមាសភាពក្រុមបាល់ទះ U20 កម្ពុជា ទាំង១២នាក់៖

ក្រុមឈ្នះរវាង U20 កម្ពុជា និង U20 វៀតណាម (តំបន់អាស៊ាន) នឹងចូលទៅក្នុងពូល D ដែលមានក្រុម U20 ថៃ និង U20 កូរ៉េខាងត្បូង កំពុងរង់ចាំ ចំណែកឯ១ក្រុមទៀត គឺ​ការ​ប្រកួត​ជម្រុះ​រវាង U20 កាហ្សាក់ស្ថាន និង U20 អ៊ូសបេគីស្ថាន (តំបន់​អាស៊ី​កណ្តាល)។

ក្រោម​ការ​ដឹង​នាំត្រួត​ពិន្យ​របស់​លោក Li Jun គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទះកម្ពុជា ក្រុមកីឡាករ​បាល់ទះជម្រើសជាតិ​អាយុ​ក្រោម ២០ឆ្នាំ ត្រូវ​បានធ្វើ តេស្ត ជ្រើស​រើស ​ពី​តាម​បណ្ដាល​ក្លិប​ធំៗ​ចំនួន ដូច​ជា ក្រុមយុវជន​ក្លិប​បាល់ទះវិសាខា ក្រុមយុវជនសមាគម​បាល់ទះក្រសួងមហាផ្ទៃ និងក្រុម​យុវជន របស់​ក្រុម​បាល់​ទះស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ។

កាលពីថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនៅពហុកីឡដ្ឋានជាតិ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ បានប្រកួតចាញ់​ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងលទ្ធផល ៣-១ ជំនួបមិត្តភាព។

គួរដឹងផងដែរថាព្រឹត្តិការណ៍ជើងឯកអាស៊ី Men’s Asian U20 Volleyball Championship ឆ្នាំ២០២៤ លើកទី២២ ដែលរៀបចំឡើងនៅប្រទេស​ឥណ្ឌូ​ណេស៊ី គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤៕

Share.