ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás បន្ត​ឈរ​ចំណាត់ថ្នាក់​លេខ​១៨០ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក ​(FIFA Ranking)​ ប្រចាំខែ​មិថុនា ឆ្នាំ​២០២៤​ នេះបើយោងតាមការបញ្ជាក់របស់គេហទំព័រ FIFA.Com។

ពោលគឺ​ថយចុះ​មួយចំណាត់ថ្នាក់​បើ​ធៀប​នឹង​ខែ​មុន​ ក្រោយ​ឈ្នះម៉ុងហ្គោលី ២-០ ជើងទី១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ និងចាញ់ម៉ុងហ្គោលី ២-១ ជើងទី២ នៅកីឡដ្ឋាន MFF Football Centre ប្រទេសម៉ុងហ្គោលី ការប្រកួតមិត្តភាពអន្តរជាតិ អំឡុងថ្ងៃ FIFA Day។

សម្រាប់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ កម្ពុជា​ស្ថិតនៅ​លេខ​៨ ដោយ​ឈរលើ​ក្រុមជម្រើសជាតិចំនួន រួមមានដូចជាប្រទេសឡាវ ប៊្រុយណេ និង​ទី​ម័​រ​ខាងកើត​។

ចំណែកថៃ ​ឈរ​លេខ​១​នៅ​អាស៊ីអាគ្នេយ៍ ដោយ​ស្ថិតនៅ​លេខ១០០ ​ក្នុង​តារាង FIFA Ranking ពិភពលោក រីឯ​ វៀតណាម ​ឈរលេខ​១១៦, ឥណ្ឌូណេស៊ី ​ឈរលេខ​១៣៤, ម៉ាឡេស៊ី​ ឈរលេខ​១៣៥, ហ្វីលីពីន ​ស្ថិតនៅ​លេខ​១៤៧, សិង្ហ​បុរី​ ឈរលេខ​១៥៩, មី​យ៉ាន់​ម៉ា ឈរលេខ១៦៤, កម្ពុជា ឈរលេខ១៨០, ឡាវ ឈរលេខ១៨៩, ប្រ៊ុយណេ ឈរលេខ១៩១ និងចុងក្រោយគេទីម័រខាងកើត ឈរលេខ ១៩៦៕

Share.