ភ្នំពេញ៖ អគ្គិភ័យឆាបឆេះហាងមួយកន្លែងផ្សែងខ្មួរខ្មាញចេញជាអណ្ដាតភ្លើងឆេះសន្ធោសន្ធៅបង្កការភ្ញាក់ដល់អ្នកជិតខាងនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយបាញ់ពន្លត់។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ នឹង ៣០នាទីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចអតីតហាងប្រេនឌី នឹង ភោជនីយដ្ឋាន បង តាមបណ្តោយផ្លូវលេខ ២៦៥ កែងផ្លូវលេខ ១៩២ ក្នុងសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមជាងផ្សារដែកមានគ្នា ០២ទៅ០៣នាក់ បានមកជួសជុលតំបូលហាង សង្ស័យជាងផ្សារដែកខ្វះប្រុងប្រយ័ត្ន ខ្ទាតផ្កាភ្លើង ទៅលើក្រណាត់ បណ្តាលអោយឆេះមានផ្សែងហ៊ុយឃ្មួលឃ្មាញ់ ចេញជាអណ្តាតភ្លើង ឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីចុះជួយអន្តរាគមន៍បាញ់ពន្លត់ ។

ករណីគ្រោះអគ្គិភ័យខាងលើនេះដែរ ខូចខាតអតីតហាងយីហោ ប្រេនឌី ទាំងស្រុង នឹង ភោជនីយដ្ឋាន បង ខូចខាតមួយចំហៀងនឹងឆេះម៉ូតូអស់ចំនួន០១គ្រឿង និងបណ្ដាលអោយកម្លាំងម្នាក់រងរបួសជើងដោយជាន់អំបែងកញ្ចក់ នឹងបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃ ស្នងកាដ្ឋាននគរបាលរាជធានីភ្នំពេញ អស់ជាច្រើនជាគ្រឿង ទើបបាញ់ពន្លត់អោយរលត់វិញទាំងស្រុង ។ ចំពោះមូលហេតុ និងទំហំការខូចខាត សមត្ថកិច្ចបានធ្វើការស្រាវ នឹងសន្និដ្ឋានថា គឺបណ្តាលមកពី ជាងផ្សារដែកធ្លាក់កម្ទេចផ្កាភ្លើង ទៅលើតំបូលក្រណាត់ ទើបបង្កអោយមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធរសន្ធៅបែបនេះ៕

អត្ថបទ៖ សេង សាវី

Share.