ក្រុមបាល់ទាត់ជម្រើសជាតិអូស្រ្តាលី អាយុក្រោម១៦ឆ្នាំ នឹងត្រូវជួប ក្រុមជម្រើសជាតិថៃ អាយុក្រោម១៦ឆ្នាំ វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯក នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០យប់ នៃពានរង្វាន់ ASEAN U-16 Boys Championship 2024 ក្នុងកីឡដ្ឋាន Manahan នៅប្រទេសឥណ្ឌូណេស៊ី។
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
- ថៃ ២-១ វៀតណាម
- អូស្រ្តាលី ៥-៣ ឥណ្ឌូណេស៊ី។
វគ្គដណ្តើមយកលេខ៣៖
- ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ វៀតណាម ប៉ះ ឥណ្ឌូណេស៊ី ម៉ោង ៣:៣០រសៀល
វគ្គផ្តាច់ព្រ័ត្រ៖
- ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ថៃ ប៉ះ អូស្រ្តាលី ម៉ោង ៧:៣០យប់។
គួរដឹងថាពានរង្វាន់ ASEAN U-16 Boys Championship 2024 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី២១ ខែមិថុនា ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន១២ប្រកួតចូលរួម ខណ: U16 កម្ពុជា ឆ្លងកាត់៣ប្រកួត ឈ្នះ២ ស្មើ១ មាន៧ពិន្ទុ៕