ក្រុមបាល់ទះនារីព័រតូរីកូ នឹងត្រូវប៉ះកេនយ៉ា ខណ:បែលហ្សិក ត្រូវប៉ះ ស៊ុយអែត នៃពានរង្វាន់បាល់ទះកម្រិតទី ២ពិភពលោកផ្នែកនារី 2024 FIVB Women’s Volleyball Challenger Cup ថ្ងៃទី៤ កក្កដា ២០២៤នេះ។

កម្មវីធីប្រកួត ថ្ងៃទី៤ កក្កដា ២០២៤៖

  • ព័រតូរីកូ ប៉ះ កេនយ៉ា វេលាម៉ោង ២:០០នារីរសៀល
  • បែលហ្សិក ប៉ះ ស៊ុយអែត វេលាម៉ោង ៥:៣០នាទីល្ងាច

កម្មវីធីប្រកួត ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២២៤៖

  • សាធារណរដ្ឋឆែក ប៉ះ អាហ្សង់ទីន វេលាម៉ោង ២:០០នារីរសៀល
  • ម្ចាស់ផ្ទះហ្វីលីពីន ប៉ះ វៀតណាម វេលាម៉ោង ៥:៣០នាទីល្ងាច

*ម៉ោងនៅកម្ពុជា

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះនារី 2024 FIVB Women’s Volleyball Challenger Cup ដើម្បីយកក្រុមខ្លាំង ទៅប្រកួតពានរង្វាន់ពិភពលោក VNL នៅឆ្នាំ២០២៥ ដែលប្រទេសហ្វីលីពីន ទទួលរៀបចំជាម្ចាស់ផ្ទះ នឹងមានក្រុមខ្លាំងទាំង៨ មកពីទ្វីបទាំង៥ ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៤ កក្កដា ដល់ថ្ងៃទី៧ កក្កដា ២០២៤។

សម្រាប់ក្រុមប្រទេសទាំង៨ ដែលចូលរូមប្រកួតនៅប្រទេសហ្វីលីពីន រួមមាន៖ ម្ចាស់ផ្ទះហ្វីលីពីន, វៀតណាម, សាធារណរដ្ឋឆែក, អាហ្សង់ទីន, បែលហ្សិក, ស៊ុយអែត, ព័រតូរីកូ និង កេនយ៉ា។ សម្រាប់ការប្រកួត ក្រុមទាំងនឹងត្រូវប៉ះគ្នា ក្រុមឈ្នះបន្តឡើងជួបគ្នានៅវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត ដើម្បីដណ្ដើមកៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី៧ កក្កដា ២០២៤។

នេះជាលើកទី២ហើយដែលប្រទេសហ្វីលីពីន ទទួលរៀបចំជាម្ចាស់ផ្ទះ ខណៈកន្លងទៅប្រទេសនេះ បានរៀបចំជាម្ចាស់នៃការប្រកួតពានរង្វាន់ កម្រិតអាស៊ី 2024 Asian Women’s Volleyball Challenge Cup ដើម្បីយកក្រុមតំណាងទ្វីបអាស៊ី មកប្រកួតពានរង្វាន់កម្រិតទី២ 2024 FIVB Women’s Volleyball Challenger Cup មុនទៅការប្រកួតពានរង្វាន់កម្រិតទី១ VNL នៅឆ្នាំ២០២៥។

សម្រាប់ម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ FIVB Women’s Volleyball Challenger Cup ២០២៣ គឺបានលើក្រុមជម្រើសជាតិនារីបារាំង ក្រោយឈ្នះ ស៊ុយអែត ដោយលទ្ធផល ៣សិតទល់នឹង១ ខណៈលេខ ៣បាន លើប្រទេសកូឡុំប៊ី និងលេខ៤បានលើប្រទេសអ៊ុយក្រែន ដែលប្រទេសឡាវ៉ាល ជាម្ចាស់ផ្ទះ៕

Share.