ភ្នំពេញ​៖​ ឆ្លង​ចរន្ត​ទុស្សេ​ខ្សែ​ភ្លើងឆេះ​ផ្អើល​ប្រជាពលរដ្ឋ​នឹង​សមត្ថកិច្ច​ចំនួន​២ខណ្ឌ​ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​ភ្លាមៗ សមណាងល្អ​មិន​បង្ក​ការឆាបឆេះ​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ឡេីយ​ ហេតុការណ៍នេះកើតឡើងកាល​ពី​វេលាម៉ោង១១នឹង​៣០នាទីយប់​ នៅតាម​បណ្តោយ​ផ្លូវ​៥២៨ ទល់មុខ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹងកក់​ទី​១​ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ​ នឹ​ងឆេះ​មួយ​កន្លែង​ទៀត​ នៅ​ផ្លូវ​១៦៩ ​ដែល​ស្ថិត​នៅ​សង្កាត់​មិត្តភាព​ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពត៌មាន​ពី​បង​បងប្អូន​ប្រជាពលរដ្ឋ​ បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ អស់​ជា​ច្រើន​ម៉ោង​លុះ​នៅ​ពេល​ មេឃ​ រាំង​ភ្លៀង​ នៅ​ម៉ោង​កេីត​ហេតុ​ ក៏​ស្រាប់​តែ​នៅ​ប្រអប់​ភ្លើងនៅ​ទល់​មុខ​ប៉ុស្តិ៍​នគរបាល​ សង្កាត់​បឹងកក់​ទី​១​ បានឆ្លង​ចរន្ត​ រួចក៏ឆាបឆេះ​ពី​បង្គោល​ភ្លើង​មួយ​ រាលដាល​ទៅ​បង្គោល​ភ្លើង​មួយ​ទៀត ​ឆេះយ៉ាង​សន្ធោសន្ធៅ​ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ នឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ បាន​ទាក់ទង​ទៅ​ ជំនាញ​អគ្គិសនី​ដេីម្បី​បិទ​ភ្លើង​​ នឹង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​ដេីម្បី​បាញ់​ពន្លត់​ភ្លាមៗ។​

ប្រតិបត្តិការនេះបានប្រើប្រាស់​ទឹក​អស់​ចំនួន​ ១រថយន្ដ​ ​មិន​មាន​ឆេះ​រាលដាល​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ឡេីយ​ ។ លុះ​បន្ទាប់​មក​នៅ​វេលា​ម៉ោង​ ១២នឹង​៤០នាទី​រំលង​អាធ្រាត​ ឈាន​ចូល​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៦៩​ ដែល​ស្ថិត​នៅ​សង្កាត់​មិត្តភាព ​ខណ្ឌ​៧មករា​ ក៏​មាន​ករណី​ឆ្លង​ចរន្ត​ទុស្សេ​ខ្សែ​ភ្លើង​ដូច​គ្នា​នឹង​ឆាបឆេះ​រាលដាលដូច​គ្នា​ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​ភ្លាមៗ​ នឹង​មិន​បង្ក​អោយ​មាន​ការ​ឆាប​ឆេះ​ដល់​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ឡេីយ​​៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.