បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានបញ្ជូន​ទៅតុលាការ​ ពាក់ព័ន្ធករ​ណីលួចម៉ូតូ និង​ប្រើប្រាស់គ្រឿងញៀន
ដែលប្រព្រឹត្តិកាលពីថ្ងៃទី២៦ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២​០២៤ នៅចំណុចភូមិមិ​ត្ដភាព សង្កាត់ប៉ោយប៉ែត និងភូមិសាមគ្គីមា​នជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត។

សង្ស័យម្នាក់ឈ្មោះ នាង ឆាយ (ហៅឆាយ) ភេទប្រុស អាយុ៣​៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ​បណ្តោះអា​សន្នភូមិបា​លិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជន​សង្ស័យខាងលើមានផ្ទុះសារធាតុញៀននៅក្នុងទឹកនោម។

តាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា កាលពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០២៤ នៅមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានទទួលពាក្យប​ណ្ដឹងពី​ជនរង​គ្រោះឈ្មោះ ចិត ម៉ៅ​ ករណី​បាត់ម៉ូតូ ចំនួ​ន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិ​តឆ្នាំ២០២០ ពាក់ស្លាកលេខ សៀមរាប 1AL-0691 និងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤​ បានទទួលពាក្យ​បណ្ដឹង​ពីជ​នរងគ្រោះ ឈ្មោះ ពឿយ បូរឿន ករណីបាត់ម៉ូតូ ចំនួន០១គ្រឿងដូចគ្នា ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Q-8234។

បន្ទាប់ពីបានទទួលពាក្យបណ្ដឹង កម្លាំងជំនា​ញ​មូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង បា​នធ្វើកា​រស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យ រួមទាំងដកហូ​តវត្ថុតាងហើយនាំ​មកកាន់មូលដ្ឋានកង​រាជអាវុធហត្ថក្រុង​ដើម្បីសួរ ដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើស​កម្មភា​ពលួច​ម៉ូតូរប​ស់​ជនរងគ្រោះទាំងពីរនាក់ខាងលេីពិតប្រាកដមែន។ 

តាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាប បទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអ​នុវត្តតា​មនីតិវិធី ។ ចំណែកវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងមូលដ្ឋានក​ងរាជអាវុធហត្ថ​ក្រុង​ប៉ោ​យប៉ែតប្រគល់ជូនជនរងគ្រោះវិញហេីយដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.