ភ្នំពេញ ៖ បុរសជាជាងសំណង់ម្នាក់ កំពុងធ្វើការងារសុខៗ របូតដៃរអិលធ្លាក់ពីលើដំបូលផ្ទះជាន់ទី២ បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ សន្លប់ឈឹង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្បែរផ្សារទួលគោក សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះកំពុងធ្វើការងារ នៅជាន់លើដំបូលស្រាប់តែរបូតដៃរអិលធ្លាក់ បណ្តាលឱ្យបែកក្បាលរងរបួសធ្ងន់ សន្លប់បាត់ស្មារតី ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.