ឈាន​ដល់​ថ្ងៃទី៤ កក្កដានេះ នៃព្រឹត្តិការណ៍​កីឡា​និស្សិត​តំបន់​អាស៊ាន 2024 ASEAN University Games ដែល​កំពុង​ដំណើរការ​នៅ​ទីក្រុង​ Surabaya ខេត្ត​ East Java ប្រទេស​ឥណ្ឌូនេស៊ី ស្រប​ពេល​ដែល​កម្ពុជា ដណ្តើម​បាន​មេដាយ​សរុប ៥គ្រឿង ខណ:ម្ចាស់​ផ្ទះឥណ្ឌូនេស៊ី ឈរលេខ ១ ឈ្នះ​មេដាយ សរុប ១៦៤គ្រឿង គិត​ត្រឹម​ម៉ោង ១០ព្រឹក ថ្ងៃទី៤ ខែកក្កា ឆ្នាំ២០២៤។

តារាងមេដាយ ទាំង ១១ប្រទេសចូលរួម ដណ្ដើមបាន គិតត្រឹម​ព្រឹក​ថ្ងៃទី៤ កក្កដា ២០២៤ នេះ៖

ប្រទេសមេដាយ មាស មេដាយ ប្រាក់មេដាយ សំរឹទ្ធមេដាយ សរុប
ឥណ្ឌូនេស៊ី៧១៥៦៣៧១៦៤
ថៃ២៤២០១១៥៥
ម៉ាឡេស៊ី១៤១៧២៨៥៩
សិង្ហបុរី១៨២០៤៥
វៀតណាម
ឡាវ
ហ្វីលីពីន
*កម្ពុជា
ប្រ៊ុយណេ
១០មីយ៉ាន់ម៉ា
១១ទីម័រ ខាងកើត
២៦១២៦១០៨៣៦០


ព្រឹត្តិការណ៍​កីឡា​និស្សិត​តំបន់​អាស៊ាន 2024 ASEAN University Games មាន​ប្រទេស​ជា​សមាជិក​ចំនួន១១​ចូលរួម ក្នុង​នោះ​បាន​ដាក់​កីឡា​ចំនួន​២១​ប្រភេទ មាន​សរុប​២៥០​វិញ្ញាសា​ឱ្យ​និស្សិត​ប្រកួត​ប្រជែង​ចាប់​ពី​ថ្ងៃ​ទី​២៥ មិថុនា ដល់​៦ កក្កដា ឆ្នាំ​២០២៤ នៅ​ទីក្រុង Surabaya និង Malang របស់​ខេត្ត East Java។

ព្រឹត្តិការណ៍​កីឡា​នេះ​រៀបចំ​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៨១ មក​ម៉្លេះ ដោយ​ប្រកួត​រាល់​២​ឆ្នាំ​ម្តង ខណៈ​​កម្ពុជា ទើប​តែ​បាន​បញ្ជូន​ក្រុម​ចូលរួម​ប្រកួត​បាន​៥លើក​ប៉ុណ្ណោះ ព្រម​ទាំង​ធ្លាប់​ឈ្នះ​បា​ន​មាស ១១គ្រឿង មេដាយ​ប្រាក់ ២១ គ្រឿង និងមេដាយ សំរឹទ្ធិ ៣០ គ្រឿង។

ចំពោះ​ការ​ប្រកួត​​លើក​នេះ កម្ពុជា​​បញ្ជូន​ ៦ប្រភេទកីឡា រួមមាន ប្រភេទ​កីឡាប៉េតង់, តេក្វាន់ដូ WT, អត្តពលកម្ម ,ការ៉ាតេ, ហែលទឹក និង​យូដូ ដោយ​មាន​ប្រតិភូ​សរុបចំនួន៤៥រូប។ កម្ពុជា បែងចែក​ការ​ចេញ​ដំណើរ​ទៅ​ប្រកួត​ជា​២​ក្រុម ដោយ​ក្រុមទី១ មាន៣ប្រភេទកីឡា យូដូ ហែលទឹក និងប៉េតង់ និង​ក្រុមទី២ មាន​ប្រភេទ​កីឡា​ អត្តពលកម្ម, តេក្វាន់ដូ WT និង​ការ៉ាតេ៕

Share.