ក្រុមយុវជន U16 អូស្ត្រាលី គ្រងជើងឯកពានរង្វាន់ ASEAN U16 Boys Championship 2024 ក្រោយឈ្នះថៃ នៅវគ្គផ្តាច់ព្រ័ត្រ ពីការទាល់បាល់កាត់ក្តីបាល់១១ ម៉ែត្រ ដោយលទ្ធផល ៨ទល់និង ៧ក្រោយស្នើគ្នា ១ទល់នឹង១។

បើជម្រាបជូនឱ្យលំអិតបន្តិច ក្រុមទាំងពីរគឺធ្លាប់ជួបគ្នាម្តងរួចមកហើយ ក្នុងកាប្រកួតវគ្គជម្រុះ​ក្នុងពូល C ដោយការពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ អូស្ត្រាលី ស្មើគ្នាជាមួយថៃ ដោយលទ្ធផល ០ទល់នឹង០ ។

យ៉ាងណាមិញក្រុមទាំងពីរនេះបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយយោងតាមពិន្ទុដែលធ្វើបានក្នុងការប្រកួតជម្រុះ​និងសន្សំពិន្ទុ ក្នុងពូលកន្លងមក ពោលគឺក្រុមអូស្រ្តាលី មាន៧ពិន្ទុ ក្នុងដៃ ខណៈថៃមាន៧ពិន្ទុដែរ តែស្ថិតនៅលេខ២។

សម្រាប់លទ្ធផលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វិញគឺ ក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ចាញ់ក្រុមអូស្ត្រាលី ដោយលទ្ធផល ៣-៥ ខណៈក្រុមថៃ បានយកឈ្នះលើវៀតណាម ដោយលទ្ធផល ២-១ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

ដោយលែកសម្រាប់លទ្ធផលវគ្គផ្តាច់ព្រ័ត្រ និងវគ្គដណ្តើមយកលេខ៣វិញឃើញថា ក្រុមឥណ្ឌូនេស៊ី បានយកឈ្នះលើវៀតណាម ដោយលទ្ធផល យ៉ាងចាស់ដៃ ៥-០ នៅវគ្គដណ្តើមយកលេខ៣ ខណៈក្រុមអូស្ត្រាលី ឈ្នះជើងឯកក្រោយឈ្នះថៃ ដោយបាល់កាត់ក្តី១១ ម៉ែត្រ បន្ទាប់ពីស្មើគ្នា១ទល់នឹង១ ពេញ៩០នាទី។

ដូចនេះម្ចាស់ជើងឯកគឺបានលើក្រុមជម្រើសជាតិអូស្រ្តាលី ជើងឯករកបានលើក្រុមថៃ លេខ៣បាន​លើក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងលេខ៤បានលើវៀតណាម។

សម្រាប់ពានរង្វាន់ឯក្តជនវិញគឺ

  • កីឡាករល្អប្រចាំព្រឹត្តការណ៍ បានលើ កីឡាករ  Muhamad Zahaby Gholy របស់ឥណ្ឌូនេស៊ី
  • កីឡាកររកគ្រាប់បាល់បានច្រើនជាងគេប្រចាំព្រឹត្តការណ៍ បានលើកីឡាករ Anthony Didulica,Quinn Macedonia របស់អូស្រាលី
  • អ្នកចាំទីល្អជាងគេប្រចាំព្រឹត្តការណ៍ គឺបានលើកីឡាករ Supakorn Poonpol របស់ថៃ

គួរដឹងថាពានរង្វាន់ ASEAN U-16 Boys Championship 2024 ដែលប្រទេសឥណ្ឌូណេស៊ី ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមដំណើរការប្រកួតពីថ្ងៃទី២១ ខែមិថុនា បានបិទបញ្ចប់ទៅវិញនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន១២ប្រកួតចូលរួម ខណ: U16 កម្ពុជា ធ្លាក់ត្រៀមវគ្គជម្រុះក្នុងពូល ឆ្លងកាត់៣ប្រកួត ឈ្នះ២ ស្មើ១ មាន៧ពិន្ទុ។

សូមរំលឹកថា ពានរង្វាន់ជើងឯកយុវជនប្រចាំតំបនអាស៊ានASEAN U-16 Boys Championship បានបង្តើតឡើង​ដំបូង​នៅឆ្នាំ២០០២ ហើយប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគឺប្រទេសឥណ្ឌូនេស៊ី បាន៧លើកតែ​ឯង ខណៈ​ក្រុមដែលឈ្នះជើងឯកពានរង្វាន់នេះច្រើនគេបានលើប្រទេសថៃ និងវៀតណាម ម្នាក់៣លើកដូចគ្នា។

ក្រុមជម្រើសជាតិថៃឈ្នះនៅឆ្នាំ២០០៧, ២០១១ និងឆ្នាំ២០១៥ ខណៈវៀតណាមឈ្នះនៅឆ្នាំ២០០៦, ២០១០ និងឆ្នាំ២០១៧ និងអូស្រ្តាលី ឈ្នះ៣លើកនៅ​ឆ្នាំ២០០​៨ និងឆ្នាំ២០១៦ និងឆ្នាំ២០២៤ នេះ។

ដោយលែកក្រុមមីយ៉ាន់ម៉ាឈ្នះ២លើកនៅឆ្នាំ២០០២ និងឆ្នាំ២០០៥, ​ ឥណ្ឌូនេស៊ីឈ្នះឆ្នាំ២០១៨ និងឆ្នាំ២០២២ ម៉ាឡេស៊ីឈ្នះនៅឆ្នាំ២០១៣ និងឆ្នាំ២០១៩ ខណៈក្រុមជប៉ុនឈ្នះបាន១លើកដែរក្នុងនាមជាក្រុមភ្ញៀវនៅឆ្នាំ២០១២៕

Share.