សិល្បៈជាតិ៖ ថ្មីៗនេះតារាចម្រៀង ជី ដេវីត ចេញមកប្រកាសនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា លោកនឹងឧបត្ថម្ភក្មេងប្រុសដែលមានជីវភាពក្រីក្រម្នាក់កំពុងរស់នៅទាំងកំព្រាឪពុក មានតែម្ដាយ និងមានជីដូនជាអ្នកសុំទាន ដោយជូននូវទឹកប្រាក់ចំនួន ២០០ ដុល្លារពេញមួយឆ្នាំ ដើម្បីបន្តការសិក្សា។

តាមសម្ដីរបស់លោក ជី ដេវីត បានបង្ហោះរៀបរាប់ថា ៖ «ដោយឧបនិស្ស័យតាមរយៈការឃើញVideoនេះខ្ញុំ ក្រោយទទួលបានពត៍មានច្បាស់លាស់ ដោយខ្ញុំសម្រេចថានឹងឧបត្ថមជួយសម្រួលជីវភាពលោកយាយ និង ការសិក្សារបស់ប្អូនប្រុសចំនួន 200$ រាល់ខែរហូតដល់គ្រប់មួយឆ្នាំពេញ។ សូមបងប្អូនអ្នកគាំទ្ររីករាយនឹងអ្វីដែលខ្ញុំកំពុងធ្វើនិងសូមចែករំលែកការស្រលាញ់ទៅកាន់ប្អូនៗដ៏ទៃទៀតដែរត្រូវការតាមសទ្ធា និង តាមកាលគួរ ។ ដោយក្តីគោរព »។

សូមជម្រាបថា ចំនួនទឹកប្រាក់ដំបូង ២០០ ដុល្លារ ត្រូវបានទទួលដោយអ្នកគ្រូ ធីតា ដែលជាគ្រូប្រចាំថ្នាក់ផ្ទាល់តែម្ដង។ ក្រៅពីនោះ ក៏មានសប្បុរសជនផ្សេងបានទៀតបានជួយឧបត្ថម្ភជាសម្លៀកបំពាក់ និងប្រដាប់ប្រដាផ្សេងៗទៀតផងដែរ៕

Share.